ប្រធានាធិបតីប្រេស៊ីល ប្រកាសមិនទិញវ៉ាក់សាំងកូវីដពីចិនឡើយ
- 2020-10-22 02:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីប្រេស៊ីល ប្រកាសមិនទិញវ៉ាក់សាំងកូវីដពីចិនឡើយ
ចន្លោះមិនឃើញ
លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានប្រកាសថា ប្រេស៊ីលនឹងមិនទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន ៤៦លានដូស ដែលផលិតដោយក្រុមហ៊ុនចិនឡើយ។ លោកបញ្ជាក់ដូច្នេះ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោកលើកឡើងថា៖ «ប្រជាជនប្រេស៊ីល មិនមែនជាសត្វកណ្តុរ (សម្រាប់ធ្វើតេស្តវ៉ាក់សាំង) របស់នរណាម្នាក់ឡើយ។ ការសម្រេចចិត្តរបស់ខ្ញុំ គឺនឹងមិនទិញវ៉ាក់សាំងដែលមិនទាន់បញ្ចប់ការធ្វើតេស្តសាកល្បងនោះទេ»។
គួរដឹងថា ប្រេស៊ីលជាប្រទេសឆ្លងកូវីដ១៩ ច្រើនបំផុតលំដាប់ទី២ក្នុងពិភពលោក ដោយគិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រទេសនេះ មានករណីឆ្លងសរុបជាង ៥,៣លាននាក់ ក្នុងនោះស្លាប់ជាង ១៥ម៉ឺននាក់ និងជាសះស្បើយជាង ៤,៧លាននាក់៕