សត្វស្វាស្រូវ ៣ក្បាល និងសំពោច ១ក្បាលត្រូវលែងចូលដែនជម្រកសត្វព្រៃកែវសីមា (វីដេអូ)
- 2020-10-22 02:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វស្វាស្រូវ ៣ក្បាល និងសំពោច ១ក្បាលត្រូវលែងចូលដែនជម្រកសត្វព្រៃកែវសីមា (វីដេអូ)
ចន្លោះមិនឃើញ
មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និងក្រុមការងារអភិរក្សនិងអនុវត្តច្បាប់ចល័ត កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានលែងសត្វស្វាស្រូវចំនួន៣ក្បាល និងសត្វសំពោច១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញនៅចំណុចព្រៃក្នុងភូមិសាស្រ្តរបៀងអភិរក្សជីវៈចម្រុះឦសាន។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ការលែងសត្វព្រៃទាំង ៤ក្បាលឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញខាងលើនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីកងរាជអាវុធហត្ថស្រុកកែវសីមា កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានស្ទាក់ចាប់ឃាត់សកម្មភាពក្រុមជួញដូរសត្វព្រៃមួយក្រុមដែលបានបើកម៉ូតូមួយគ្រឿងដឹកសត្វស្វាចំនួន៣ក្បាល ខណៈឃើញសមត្ថកិច្ចក៏រត់គេចខ្លួនបាត់អស់ ក្រោយមកសមត្ថកិច្ចក៏ប្រគល់សត្វស្វាទាំង៣ក្បាលទៅឲ្យមន្រ្តីជំនាញបរិស្ថានដើម្បីបន្តការជួយសង្រ្គោះ និងអភិរក្ស។
ដោយឡែកសត្វសំពោច១ក្បាល ដែលត្រូវមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាជួយសង្រ្គោះ និងដកហូតបានពីប្រជាពលរដ្ឋ ក៏ត្រូវបានមន្រ្តីឧទ្យានុរក្សអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការប្រព្រឹត្ត៕
ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី