រឿងរ៉ាវគួរចាប់អារម្មណ៍ពីខ្សែប្រយុទ្ធម្នាក់របស់ Bayern ជួយក្រុមឈ្នះ ៤-០ Atletico Madrid
- 2020-10-22 03:33:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវគួរចាប់អារម្មណ៍ពីខ្សែប្រយុទ្ធម្នាក់របស់ Bayern ជួយក្រុមឈ្នះ ៤-០ Atletico Madrid
ចន្លោះមិនឃើញ
ក្រោយពេលក្រុមការពារជើងឯក Bayern Munich ឈ្នះ ៤-០ លើ Atletico Madrid នៅទឹកដី Allianz Arena ។ កីឡាករដែលលេចឆ្លោខ្លាំងរកបាន ២គ្រាប់ម្នាក់ឯងគឺ ខ្សែប្រយុទ្ធឆ្នើម Kingsley Coman ។
-នេះជាលើកទី ២០ ដែលក្រុមខ្លាំង Bayern អាចរកបាន ៤គ្រាប់ឡើងក្នុងមួយប្រកួត ក្រោមការដឹកនាំរបស់លោក Hansi Flick គិតតាំងពីខែវិច្ឆិកា២០១៩ ដែលជាស្ថិតិខ្ពស់ជាងគេ ធៀបនឹងក្រុមលីគកំពូល៥អឺរ៉ុបផ្សេងទៀត។
-កាលពីរដូវកាល ២០១៩-២០២០ អ្នកស៊ុតចូលដំបូងគេ (បើកឆាក) ឲ្យ Bayern Munich ក្នុងប្រកួតទី១ វគ្គ៣២ក្រុម និងជាអ្នកស៊ុតបញ្ចូលទី១គ្រាប់ (បិទឆាក) ជួយឲ្យ Bayern ឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League លើកទី៦។
-រដូវកាល ២០២០-២០២១ នេះ អ្នកស៊ុតប្រកួតទី១បើកឆាកឲ្យ Bayern ក៏នៅតែជា Kingsley Coman ដដែល និងជាពិសេសឆ្នាំនេះ ស៊ុតបាន២គ្រាប់ក្នុង១ប្រកួតទៀតផង។
-កាលពីឆ្នាំ ២០១៨ គេធ្លាប់រងរបួសធ្ងន់ រហូតចង់សម្រេចចិត្តចូលនិវត្តន៍ទាំងវ័យក្មេង ប៉ុន្តែរំលងបាន ១ឆ្នាំក្រោយ គេបានសាងភាពភ្ញាក់ផ្អើលជួយ Bayern ឈ្នះពានធំៗ ៥ ក្នុងមួយរដូវកាលនិងមានកំណត់ត្រាល្អជាច្រើនទៀត៕