ជប៉ុន ឱ្យកម្ពុជា​ខ្ចីជាង ២៣០លាន​ដុល្លារ សម្រាប់​ដោះស្រាយបន្ទាន់​នឹង​វិបត្តិកូវីដ១៩

  • 2020-10-23 02:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលជប៉ុន ​បាន​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ២៥ប៊ីលានយ៉េន (២៣៤,៦លានដុល្លារអាមេរិក) ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូវីដ១៩។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី​ជំនួប​ពិភាក្សា​តាមទូរសព្ទ​រវាង​លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង​លោក MOTEGI Toshimitsu រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២១។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ក្នុងជំនួបនេះ​ រដ្ឋមន្រ្តី​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពីយុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់​អង្គការ​សហប្រជាជាតិ។

ភាគី​ទាំងពីរ​ ក៏​បាន​បញ្ជាក់​ឡើង​វិញ​នូវ​បំណង​ប្រាថ្នា​រួម និង​ឆន្ទៈ​ដ៏មុតមាំ ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែរឹងមាំ​ថែមទៀត ដើម្បី​ជាប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ទាំងពីរ៕

សូមអាន​បន្ថែមខាងក្រោម៖

;