Son ​ស៊ុត​ច្បាស់​មែន​ ​រក​បាន ៩ គ្រាប់​ត្រឹម ៨ ប្រកួត​និង​ធ្វើ​បាន​រឿង​នេះ​មួយ​ទៀត​

  • 2020-10-23 03:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Son Heung Min ​អាច​ស៊ុត​បញ្ចូល​ទី ១ គ្រាប់​​ក្នុង​ចំណោម​គ្រាប់​ឈ្នះ​របស់ Spurs ៣-០ ​លើ​ក្រុម​មក​ពី​អូទ្រីស LASK បន្ទាប់​ពីបាន​ប្តូរ​ចូល​លេង​តែ ២២នាទីតង់ទី ២ ជំនួស Gareth Bale ជួយ​ក្រុម​យក​បាន​ជ័យ​ជម្នះ​ដំបូង​ (៣ពិន្ទុ)​​ក្នុង​ពូល​ ​J ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UEL។

Son Heung Min
​ខ្សែ​ប្រយុទ្ធ​ឆ្នើម​កូរ៉េ​ខាងត្បូង​ ​រក​បាន ៩ ​គ្រាប់​ត្រឹម​តែ​ ៨ ប្រកួត​និង​ថែម​ទាំង​អាច​ Assist ​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៤ ដង​ទៀត​ផង ​បើ​គិត​គ្រាប់​បាល់​សរុប​គ្រប់​កម្មវិធី​ប្រកួត​របស់​ក្លឹប​រដូវកាល​នេះ។

សម្រាប់រដូវកាលដែល Son រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​អាជីព​របស់​ខ្លួន​ឲ្យ Spurs គឺ ២១ គ្រាប់​នៅ​រដូវកាល ២០១៦-២០១៧ ៕ ប្រភព៖ Yunhap

ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម​៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;