មិនទាន់ចប់ទេ! ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ចុងខែនេះ

  • 2020-10-25 06:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងនៅថ្ងៃនេះថា ​ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នឹង​ធ្វើដំណើរចូល​ភាគកណ្តាល​ប្រទេសហ្វីលីពីន រួចចូល​សមុទ្រចិនខាងត្បូង បន្ទាប់មកនឹង​ថមថយ​ឥទ្ធិពល​ពេល​មកដល់ប្រទេសវៀតណាម នៅថ្ងៃទី២៨ តុលា ២០២០។ ព្យុះនេះ នឹងបន្ត​ដំណើរ​ចូល​តំបន់​ប៉ាសុង​របស់​ឡាវ ដោយ​ថមថយ​ឥទ្ធិពល​ទៅជាវិសម្ពាធ និងសម្ពាធ​ទាប​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០២០។

ស្ថានភាព​នេះ នឹង​ធ្វើឱ្យ​បណ្តាខេត្ត​នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប​ឦសាន អាចមានភ្លៀង​ធ្លាក់ច្រើនលាយឡំជាមួយនឹង​ខ្យល់​ខ្លាំង។ ចំណែក​បណ្តាខេត្តវាលទំនាប​ក៏នឹង​មានភ្លៀងធ្លាក់​ច្រើនផងដែរ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;