ស្ថាប័នមួយរបស់ប្រេស៊ីល មិនព្រមធ្វើតាមការប្រកាសរបស់ប្រធានាធិបតី រឿងទិញវ៉ាក់សាំងកូវីដពីចិន
- 2020-10-26 04:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នមួយរបស់ប្រេស៊ីល មិនព្រមធ្វើតាមការប្រកាសរបស់ប្រធានាធិបតី រឿងទិញវ៉ាក់សាំងកូវីដពីចិន
ចន្លោះមិនឃើញ
ភ្នាក់ងារសុខភាព Anvisa នៅក្រុងសាវប៉ូឡូ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅតែចចេសប្រកាសទិញវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនចិន ចំនួន ៦លានដូស ពោលគឺផ្ទុយទាំងស្រុងពីការប្រកាសរបស់ប្រធានាធិបតី។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
បើតាមលោក Joao Doria អភិបាលក្រុងសាវប៉ូឡូ ឱ្យដឹងថា ភ្នាក់ងារ Anvisa បានប្រាប់លោកថា ភ្នាក់ងារនេះនឹងខ្លាចសម្ពាធនយោបាយ ជុំវិញការទិញវ៉ាក់សាំងពីចិននេះឡើយ។
គួររំលឹកថា កាលពីសប្តាហ៍មុន លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានប្រកាសថា ប្រេស៊ីលនឹងមិនទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិនឡើយ។
លោកលើកឡើងថា៖ «ប្រជាជនប្រេស៊ីល មិនមែនជាសត្វកណ្តុរ (សម្រាប់ធ្វើតេស្តវ៉ាក់សាំង) របស់នរណាម្នាក់ឡើយ។ ការសម្រេចចិត្តរបស់ខ្ញុំ គឺនឹងមិនទិញវ៉ាក់សាំងដែលមិនទាន់បញ្ចប់ការធ្វើតេស្តសាកល្បងនោះទេ»។
ការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីលនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រជុំសម្រេចថា នឹងទិញវ៉ាក់សាំងកូវីដ១៩ CoronaVac ពីក្រុមហ៊ុនចិន ចំនួន ៤៦លានដូស ដោយកម្មវិធីគ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២១៕