​វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក ​បឹងកេត​ ​វាយ​បក​ចុងម៉ោង​ស្មើ​ ​ភ្នំពេញ​ក្រោន ​ឈ្នះពាន​លីគ​កំពូល​កម្ពុជា

  • 2020-10-26 05:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ បឹងកេត ​បាន​ក្លាយ​ជា​ ​ជើងឯក​លីគ​កំពូល​កម្ពុជា​រដូវកាល​ ​២០២០-២០២១ ​នៅ​ថ្ងៃ​ប្រកួត​បិទ​រដូវកាល ជាមួយ​នឹង​លទ្ធផល​​តាម​ស្មើ​ចុង​ម៉ោងនាទី ៩០+៧ រកបាន​ដោយ​កីឡាករ​ចំណូល​ថ្មី Dzarma Bata ។​

១១ នាក់ដំបូងរបស់ក្រុមបាល់ទាត់ បឹងកេត
ក្នុង​លីគ​កំពូល​កម្ពុជា ​នេះ​គឺ​ជាលើក​ដំបូងបំផុត ​ដែល​បេក្ខភាព​សង្ឃឹម​ឈ្នះ​ពាន​​ប្រជែង​គ្នារហូត​ដល់​ជុំ​ចុងក្រោយ​បំផុត ​ក្នុង​ម៉ោង​ដំណាល​គ្នា​ ថ្ងៃ​តែ​មួយ​នៅ​កីឡដ្ឋាន​២ផ្សេង​គ្នា ​រវាង​​ក្រុម​ខ្លាំង​ ២ គឺ ព្រះខ័នរាជស្វាយរៀង និង បឹងកេត ​។

ដោយគិតលើរូបមន្ត Head-to-Head បឹងកេត ត្រូវការតែ១ពិន្ទុគត់ ពោលគឺ យកឲ្យបាន ៤១ ពិន្ទុអាចលើកពានបានតែម្ដង ស្របពេល​ដែល ​ព្រះខ័ន​រាជ​ស្វាយរៀង យក​ឈ្នះ ណាហ្គាវើល៍ ៤-០ ​នៅ​កីឡដ្ឋាន​ស្វាយ​រៀង​ ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​ក្រុម​បឹងកេត​ ​ប៉ះ​ក្រុម​​ភ្នំពេញ​ក្រោន នៅ​ទឹក​ដី Smart RSN ៕

ទស្សនា​វីដេអូអ្នកគាំទ្រអបអរក្រោយចប់ប្រកួត និងវីដេអូហាយឡាយ​៖

ចំណាត់ថ្នាក់ថ្ងៃប្រកួតចុងក្រោយ ពាន MCL 2020

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;