NASA បង្ហាញ​ពីការរកឃើញ​ដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើភពព្រះចន្ទ

  • 2020-10-27 07:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារអង្កេតតារាសាស្រ្ត (SOFIA) នៃអង្គការ NASA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២០ បាន​បញ្ជាក់​ពីការ​រកឃើញ​ទឹកជាលើកដំបូងដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើភពព្រះចន្ទ (ត្រង់​ចំណុចដែលមានពន្លឺ ដូចក្នុងរូបខាងក្រោម)។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ភ្នាក់ងារ SOFIA បាន​អង្កេត​ឃើញ​ម៉ូលេគុល H20 នៅរណ្តៅ Clavius លើផ្ទៃដីភពព្រះចន្ទ ស្ថិតនៅប៉ូលខាងត្បូង។ រណ្តៅនេះ ស្ថិតក្នុងចំណោម​រណ្តៅ​ដ៏ធំបំផុត​ ដែលអាចមើលឃើញ​ពីផែនដី។

គេបានធ្វើការប្រៀបធៀបថា វាលខ្សាច់សាហារ៉ា មាន​បរិមាណទឹកច្រើនជាង ១០០ដង នៃ​ទឹកបរិមាណទឹក​ដែលត្រូវបានរកឃើញ​លើភពព្រះចន្ទ។ យ៉ាងណាក៏ដោយ ទោះ​ជាវាមានបរិមាណតិចប៉ុន្តែគេ​លើកជាសំណួរថា តើ​ទឹក​នេះកើតឡើងយ៉ាងដូចម្តេច ព្រោះវាមិនស៊ីគ្នានឹង​បរិយាកាសភព​ព្រះចន្ទឡើយ។

អង្គការ​កំពុង​ពិនិត្យ​មើលថាតើគួររកវិធីយកទឹក​ដែលរកឃើញនេះ មកប្រើប្រាស់​យ៉ាងដូចម្តេច ព្រោះ​តែ​វានឹងផ្តល់សារៈសំខាន់ក្នុងកម្មវិធីបញ្ជូនមនុស្សទៅភពព្រះចន្ទ ឬហៅថាកម្មវិធី Artemis នៅឆ្នាំ២០២៤៕

ប្រភព៖ NASA

;