ដឹង​អត់​ថា​ ​អ្នក​ចាំ​ទី​ខ្មែរ​រូប​ណា ទប់​គូ​ប្រកួត​មិន​ឲ្យ​ទាត់​បញ្ចូល​ទី​ច្រើន​ជាងគេឆ្នាំ២០២០?​

  • 2020-10-27 07:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ៊ុំ វិចិត្រ ជា​អ្នក​ចាំទី​ដៃ​ទី ១ របស់​ក្រុម ភ្នំពេញ​ក្រោន ក្លាយជា​អ្នក​ចាំទី​ ​ដែល​ទប់​គូ​ប្រកួត​មិន​ឲ្យ​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ ​ប្រចាំ​លីគ​កំពូល​កម្ពុជា រដូវកាល ២០២០ នេះ គឺ​ធ្វើ​បាន ៧ ដង។

​លទ្ធផល​នេះ​គឺ ​ស្មើ​គ្នា​នឹង​កីឡាករ ​វ័យ​ក្មេង យី ប៊ុនហេង ជា​អ្នក​ចាំទី​ដៃ​ទី១ ​របស់​ក្លឹប ​អង្គរថាយហ្គឺរ ​ដែល​មាន​ឱកាស​បង្ហាញ​ខ្លួន​ច្រើន​ប្រកួត​ជាមួយ​ក្លឹប​ ក្នុង​ឆ្នាំ​ដំបូង​ក្នុង​អាជីព​របស់​គេ។

​រីឯម្ចាស់​​ពាន​រង្វាន់ អ្នកចាំទី​ឆ្នើម ប្រចាំ​លីគ​កំពូល​កម្ពុជា រដូវកាល ២០២០ បានទៅលើកីឡាករ ហ៊ុល គឹមហ៊ុយ ​លេង​ឲ្យ​ក្រុម បឹងកេត ជួយ​ក្រុម​ឈ្នះពាន​លីគ ដោយ​កំណត់ត្រា​មិនចាញ់​សោះ ៕

ហ៊ុល គឹមហ៊ុយ /រូបថតក្លឹប
យី ប៊ុនហេង /រូបថតក្លឹប
អ្នក​ចាំទី​ ​ដែល​ទប់​គូ​ប្រកួត​មិន​ឲ្យ​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ ​ប្រចាំ​លីគ​កំពូល​កម្ពុជា

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;