ក្រុម Ajax តេស្តវិជ្ជមានកូវីដ១៩ ម្ដង ១១ នាក់ហើយត្រូវលេង UCL យប់នេះ
- 2020-11-03 03:31:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Ajax តេស្តវិជ្ជមានកូវីដ១៩ ម្ដង ១១ នាក់ហើយត្រូវលេង UCL យប់នេះ
ចន្លោះមិនឃើញ
ក្នុងចំណោម ១១ នាក់នៃបញ្ជីឈ្មោះកីឡាករ ២៥ នាក់របស់ក្រុមខ្លាំងមកពីហូឡង់ Ajax ត្រូវបានក្លឹបចុះផ្សាយផ្លូវការថា ពួកគេតេស្តរកឃើញផ្ទុកវិជ្ជមានវីរុសកូវីដ១៩ ទៅហើយ។
ដូចនេះ កូនក្រុមរបស់លោក Erik ten Hag នៅសល់តែ ១៧ នាក់ទេក្នុងក្រុម ជាពិសេសនៅសល់តែ អ្នកចាំទីម្នាក់គត់ (កីឡាករបំរុងក៏ឆ្លងវីរុសដែរ)។ នៅរាត្រីថ្ងៃអង្គារម៉ោង ៣ យប់ ថ្ងៃទី ៣ខែតុលានេះ Ajax នឹងត្រូវលេងនៅទឹកដីដាណឺម៉ាក ទល់នឹងក្រុម FC Midtjylland ជុុំទី៣។
ក្នុងពូល D ក្រោយប៉ះគ្នា២ជុំ ក្រុមឈរលេខ១ក្នុងពូលគឺ Liverpool រកបាន ៦ ពិន្ទុឯ Atalanta មាន៤ ពិន្ទុនិង Ajax ឈរលេខ ៣ មានតែ ១ ពិន្ទុគត់ (ចាញ់១ស្មើ១)។ ពូលនេះ មាន Liverpool, Ajax, Atalanta និង FC Midtjylland ៕