ចំណង​ស្នេហ៍ Myolie Wu និង​ស្វាមី ផ្ដើម​ចេញ​ពី​រូបថត​ដ៏សិចស៊ី១​សន្លឹក​នេះ!

  • 2020-11-04 07:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Myolie Wu គឺ​ជា​តារា​សម្ដែង​ស្រី​ជួរ​មុខ ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង​នៅ​លើ​ទឹក​ដី​ហុងកុង។ ស្រី​ស្អាត Myolie បាន​សម្រេច​​ចិត្ត​ចូល​រោង​ការ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​កូន​កំលោះ​គឺ​ជា​សហគ្រិន​ម្នាក់​ឈ្មោះ Philip Lee។ ដោយសារ​អ្នក​គាំទ្រ​ចង់​ដឹង​ពី​ដំណើរ​ដើម​ទង​នៃ​ចំណង​ស្នេហ៍​របស់​ខ្លួន Myolie Wu ក៏​បាន​ធ្វើ​ការ​​​​រៀបរាប់​ចម្លើយ​នៅ​លើ​កម្មវិធី​កម្សាន្ត​មួយ​​របស់​ទូរទស្សន៍ iHKTV។

Myolie Wu បាន​ប្រាប់​ថា ការ​ផ្ដើម​ស្នេហ៍​រវាង​នាង​និង​ស្វាមី​កើត​ចេញ​ពី​រូប​ថត​សិចស៊ី​មួយ​សន្លឹក។ កាល​នោះ Myolie បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​ជាមួយ​មិត្ត​រួម​អាជីព និង​មិត្ត​ល្អ​របស់​នាង​គឺ Nancy Wu និង Paisley Wu។ នៅ​ទីនោះ នាង​បាន​ថត​រូប​ស្លៀក​ឈុត​ប៊ីគីនី​ជា​ច្រើន​សន្លឹក ហើយ​បង្ហោះ​វា​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ក្រោយ​មក មិត្ត​ភក្តិ​របស់ Philip Lee ក៏​បាន​ស៊ែរ​រូប​​មួយ​សន្លឹក​ក្នុង​ចំណោម​រូប​ទាំង​អស់។ Philip Lee ក្រោយ​ពី​​បាន​ឃើញ​រូប​​មួយ​សន្លឹក​នោះ​រួច​ ក៏​បាក់​ចិត្ត​ស្រឡាញ់​ភ្លាមៗ ហើយ​គិត​ថា Myolie មាន​ភាព​សិចស៊ី​ខ្លាំង​គួរ​ឲ្យ​ទាក់​ភ្នែក។ មិត្ត​របស់ Philip ក៏​ធ្វើ​ការ​ផ្គូរផ្គង់​អ្នក​ទាំង​២​ឲ្យ​ជួប​គ្នា ប៉ុន្តែ​ត្រូវ Myolie បដិសេធ។ យ៉ាង​ណា​មិញ អាច​ថា​ជា​និស្ស័យ លុះ​រយៈពេល​៣​ខែ​ក្រោយ Myolie និង Philip ក៏​បាន​ជួប​គ្នា​ដោយ​ចៃដន្យ​នៅ​ក្នុង​កម្មវិធី​ខួប​កំណើត​មួយ។

Myolie បាន​បន្ត​ថា គ្រាន់​តែ​ឃើញ Philip ភ្លាម នាង​ក៏​លង់​ស្រឡាញ់​ភ្លាមៗ​​វិញ​ផង​ដែរ។ ចាប់​តាំង​ពី​នោះ​មក អ្នក​ទាំង​២​ក៏​ចាប់​ផ្ដើម​ណាត់​ជួប​គ្នា រហូត​ដល់​បង្កើត​ជា​ចំណង​ស្នេហ៍​​ចូល​រោង​ជ័យ​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ បច្ចុប្បន្ន Myolie មាន​កូន​​ប្រុស​ចំនួន​២​នាក់​ឈ្មោះ Brendan Lee និង Ryan Lee៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;