ជិះ​ឧទ្ធម្ភាគចក្រ​៨នាទី​មើល​អង្គរវត្ត ត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន?

  • 2020-11-12 00:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សៀមរាប​គឺ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​​មួយ​ដ៏​អស្ចារ្យ​កាត់​ថ្លៃ​មិន​បាន​របស់​ប្រទេស​កម្ពុជា ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​លាន​នាក់​ឲ្យ​ទៅ​ទស្សនា​រៀងរាល់​ឆ្នាំ។ ការ​កម្សាន្ត​នៅ​សៀមរាប​មាន​ច្រើន​មធ្យោបាយ​​ដូចជា ដំណើរ​ថ្មើរ​ជើង ការ​ជិះ​កង់-ម៉ូតូ ការ​ជិះ​រថយន្ត ឬ​ការ​ជិះ​ទូក​​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​គយគន់​ទីក្រុង​ដ៏​ស្រស់​ស្អាត​​ពី​លើ​អាកាស​ប្រហែល​​ជា​បទ​ពិសោធន៍​​ថ្មី​ប្លែក​មួយ​បែប​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​មិន​សម្រាប់​មនុស្ស​ទូទៅ​ឡើយ ព្រោះ​​​មធ្យោបាយ​កម្សាន្ត​​បែប​នេះ​មាន​តម្លៃ​ថ្លៃ​គួរ​សម​ណាស់​ដែរ។

បើ​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ពី​លើ​អាកាស​នៅ​សៀមរាប​តាម​រយៈ​ឧទ្ធម្ភាគចក្រ​ តើ​យើង​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន​ដែរ? យោង​តាម​វិបសាយ​ទេសចរណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា HelicopersCambodia បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ តម្លៃ​នៃ​ការ​ជិះ​ឧទ្ធម្ភាគចក្រ​បែងចែក​ទៅ​តាម​​រយៈពេល​ដែល​​ភ្ញៀវ​ជិះ។ សម្រាប់​​តម្លៃ​ក្នុង​មនុស្ស​ម្នាក់​ចែក​ចេញ​ជា ៤ ដូច​ខាង​ក្រោម៖

  • រយៈពេល​៨​នាទី តម្លៃ​១០០​ដុល្លារ (ទស្សនា​បាន​​១​កន្លែង​គឺ​ប្រាសាទ​អង្គរវត្ត)

  • រយៈពេល​១៤​នាទី តម្លៃ​១៦៥​ដុល្លារ (ទស្សនា​បាន​៥​កន្លែង)

  • រយៈពេល​​២០​នាទី តម្លៃ​២៤០​ដុល្លារ (ទស្សនា​បាន​៦​កន្លែង)

  • រយៈពេល​៣០​នាទី តម្លៃ​៣៥០​ដុល្លារ (ទស្សនា​បាន​៧​កន្លែង)

ប្រភព៖ Helicopters Cambodia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;