បារាំង ​ក្រុមលេខ២ពិភពលោក​ ​លេង​ចាញ់​នៅ​ដី​ខ្លួន​ឯង​ ​ទល់​ក្រុម​លេខ ៥៥ ​​FIFA Ranking

  • 2020-11-12 04:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ ​បារាំង ​បាន​ប្រកួត​ចាញ់ក្រុម​ហ្វាំង​ឡង់​ ដោយ​លទ្ធផល ០-២ នៅ​ទឹកដីខ្លួនឯង កីឡដ្ឋាន Stade de France ​​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ ហ្វាំងឡង់
​ក្រុម​ទាំង​ពីរ​ ​បើ​មើល​ទៅ​លើ​កម្រិត​គឺ​ខុស​គ្នា​ស្រឡះ​ បច្ចុប្បន្ន ហ្វាំង​ឡង់​ ​ជា​ក្រុម​លេង​រៀង​ទី ៥៥ ​ខណៈ​ដែល ​បារាំង ជា​ក្រុម​ការពារ​តំណែង​ម្ចាស់​ជើងឯក​ពិភពលោក ​និង​ជា​ក្រុម​លេខ២ ​លើ FIFA Ranking ។

​២គ្រាប់​របស់​ហ្វាំង​ឡង់ ​ស៊ុត​បាន​កីឡាករ ២ រូប​ផ្សេង​គ្នា​គឺ ​Marcus Forss និង Onni Valakari ។ នេះ​ជា​លើក​ដំបូង​ហើយដែល ហ្វាំង​ឡង់ អាច​លេង​ឈ្នះ បារាំង គិតតាំង​ពី​ឆ្នាំ ១៩៦០ មក​ម្ល៉េះ៕ ទស្សនា​វីដេអូ​ហាយឡាយ​៖

ក្រុមបាល់ទាត់​ជម្រើសជាតិ​ ​បារាំង

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;