អ៊ីស្រាអែល រកឃើញ​សំណង់​បុរាណ អាយុកាល ៣ពាន់​ឆ្នាំ ក្នុងអតីតទឹកដីស៊ីរី

  • 2020-11-12 09:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរាណវិទូ​អ៊ីស្រាអែល បាន​រកឃើញ​សំណង់ជញ្ជាំង​ការពារសត្រូវ ដែលមានអាយុកាល ៣ពាន់ឆ្នាំ នៅតំបន់ Golan Heights (ជា​អតីតទឹកដីប្រទេសស៊ីរី) ក្នុងអំឡុងពេលជីកកកាយរកវត្ថុបុរាណ។ នេះបើតាមការប្រកាស​របស់​អាជ្ញាធរ​បុរាណ​វិទ្យា​អ៊ីស្រាអែល កាលពីថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០។

សំណង់ជញ្ជាំង​ដែលរកឃើញនេះ គឺនៅសល់ទំហំ ១ម៉ែត្រកន្លះតែប៉ុណ្ណោះ។ វាត្រូវបានជឿជាក់ថា ត្រូវបានសង់​ព័ទ្ធជុំវិញ​កូនភ្នំ​នៅតំបន់នេះ ដែល​ជាតំបន់យុទ្ធសាស្រ្ត ព្រោះ​នៅលើកំពូលនៃកូនភ្នំនេះ គេអាចសង្កេតមើលស្ថានភាព​បានឆ្ងាយ។

បើយោងតាមអ្នកស្រាវជ្រាវ ជញ្ជាំងបុរាណនេះ អាចនឹងត្រូវបានកសាងឡើងដោយ​ក្រុមកុលសម្ព័ន្ធ Geshurite ដែល​បាន​កាន់កាប់​ភាគកណ្តាល និងភាគខាងត្បូង​នៃតំបន់ Golan។ កាលសម័យនោះ ក្រុមកុលសម្ព័ន្ធ Geshurite មានទំនាក់ទំនង​ជាមួយ​ King David ដែល​ជាស្តេច​នៃនគរ Israel-Judah។

សូមជម្រាប​ថា អ៊ីស្រាអែល បានដណ្តើមកាន់កាប់តំបន់ Golan Heights ពី​ប្រទេសស៊ីរី ក្នុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ​១៩៦៧៕

ប្រភព៖ Global Times

អត្ថបទថ្មី
;