ឃើញ​ហើយ​ខ្លោច​ចិត្ត! រូបភាព​ដែល​បង្ហាញ​ពី​សោកនាដកម្ម​ស្ដែងៗ​នៃ​ជីវិត​សត្វ​សមុទ្រ

  • 2020-11-18 01:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ដែល​គ្រប់​គ្នា​គួរ​ពិចារណា​​អំពី​​ផល​ប៉ះពាល់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​បាត​សមុទ្រ ហើយ​​វា​ក៏​ជា​ភស្តុតាង​ជាក់​ស្ដែង​ផង​ដែរ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង និង​ដាស់​អារម្មណ៍​ទង្វើ​​អាក្រក់​របស់​មនុស្ស​ទៅ​លើ​ជីវិត​សត្វ​សមុទ្រ។

រូបភាព​នេះ​គឺ​ជា​ត្រី​ឆ្លាម​សមុទ្រ​មួយ​ក្បាល​នៅ​ក្នុង​សមុទ្រ Red Sea ប្រទេស​អេហ្ស៊ីប។ វា​ត្រូវ​ជាប់​អន្ទាក់​​ក​​​ជាមួយ​​ខ្សែ​ឧបករណ៍​ជ្រមុជ​ទឹក​ម៉្យាង ដែល​បណ្ដាល​ឲ្យ​ដាច់​​ចេញ​សាច់​ស្រស់ៗ​តែ​ម្ដង។ រូប​នេះ​ជា​រូប​មួយ​ក្នុង​ចំណោម​រូប​ដែល​​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​​កម្មវិធី​ថត​រូប Ocean Photography Awards 2020។ រូប​ថត​ដោយ៖ Joe Daniels

វា​ជា​រូបភាព​បង្ហាញ​ពី​សំណាញ់​នេសាទ​មួយ​ដែល​បាន​គ្រប​ដណ្ដប់​​លើ​ផ្កាថ្ម​ Kimud នៃ​ទីក្រុង Cebu ប្រទេស​ហ្វីលីពីន។ សំណាក់​នេសាទ​នេះ​ត្រូវ​បាន​ដក​ចេញ​វិញ​ហើយ​ដោយ​​ក្រុម​អ្នក​មុជ​ទឹក​នៅ​​កោះ Malapascua។ រូប​ថត​ដោយ៖ Henley Spiers

ត្រី​ឆ្លាម​មួយ​ក្បាល​នៅ​កោះ Rhode បាន​ជាប់​ផ្លែ​សន្ទូច​​ចំនួន​២​​នៅ​មាត់។ រូប​ថត​ដោយ៖ Ron Watkins

ខ្លា​ឃ្មុំ​តំបន់​ប៉ូល​នៃ​ប្រទេស​ន័រវែស កំពុង​ចាំ​ប្រមាញ់​ចំណី​នៅ​លើ​ផ្ទាំង​ទឹកកក។ ប្រភេទ​ខ្លា​ឃ្មុំ​នេះ​រមែង​ពឹង​ទៅ​លើ​ផ្ទាំង​ទឹកកក​ក្នុង​ការ​រក​ចំណី ក៏​ប៉ុន្តែ​ដោយសារ​តែ​ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក​ម្ដង​បន្តិចៗ​បាន​ធ្វើ​ឲ្យ​ការ​រក​ចំណី​របស់​ពួក​វា​កាន់​តែ​មាន​ភាព​លំបាក។ រូប​ថត​ដោយ៖ Florian Ledoux

រូបភាព​នៃ​ត្រី​ធូណា​ដែល​ត្រូវ​គេ​បង់​សំណាញ់​ចាប់​នៅ​កោះ North Sulawesi ប្រទេស​ឥណ្ឌូណេស៊ី។ រូប​ថត​ដោយ៖ Shane Gross

តោ​សមុទ្រ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​នៅ​ក្នុង​​ជម្រក​ដ៏​តូច​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​កោះ Svalbard ប្រទេស​ន័រវេស។ រូបថត​ដោយ៖ Florian Ledoux

ខ្យង​ផ្ញើ​ប្រាណ​​កំពុង​វារ​នៅ​លើ​គំនរ​ប្លាស្ទិក នៃ​កោះ​ម៉ាល់ឌីវ។ វា​​បាន​យក​កំប៉ុង​សំរាម​មួយ​ធ្វើ​ជា​ជម្រក​លាក់​ខ្លួន។ ​រូបថត​ដោយ៖ Matt Sharp

សំណាញ់​នេសាទ​កំពុង​គ្រប​ដណ្ដប់​ផ្ទាំង​ផ្កា​ថ្ម​នៅ​កោះ Malapascua ប្រទេស​ហ្វីលីពីន។ សត្វ​សមុទ្រ​ជា​ច្រើន​ក៏​នៅ​ជាប់​ក្រោម​សំណាញ់​នោះ​ដែរ។ រូប​ថត​ដោយ៖ Henley Spiers

ត្រី​ឆ្លាម​​មួយ​ក្បាល​ជាប់​នៅ​ក្នុង​សំណាញ់​នេសាទ​ខុស​ច្បាប់​នៃ​ប្រទេស​នីប៉េរីយ៉ា។ រូប​ថត​ដោយ៖ Melissa Romao

ត្រី​បាឡែន​ឈ្មោល​មួយ​ក្បាល​​នៅ​ទើរ​​លើ​ឆ្នេរ​សមុទ្រ​ Razende Bol នៃ​ប្រទេស​ហុល្លង់ ដែល​ជា​កន្លែង​ពេញ​និយម​ក្នុង​ការ​​នេសាទ​ត្រី​បាឡែន។ ​រូបថត​ដោយ៖ Jeroen Hoekendijk

រូបភាព​នេះ​បង្ហាញ​ពី​ដប​ទឹក​ប្លាស្ទិក​មួយ​ស្ថិត​នៅ​ក្នុង​ហ្វូង​សត្វ​ក្អែក​ទឹក ដែល​ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​​ពី​ទីក្រុង Puerto Madryn ប្រទេស​អាហ្សង់ទីន៕ រូបថត​ដោយ៖ Andrea Benvenutti

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;