ទីបំផុត! កែវ សុខផេង ​រក​ឃើញ​ក្មេង​ប្រុស​រើស​បាល់​ ​ដែល​គេ​មិន​បាន​ចាប់​ដៃ​ថ្ងៃ​មុន

  • 2020-11-20 07:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កែវ សុខផេង បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុក​ កាល​ថ្ងៃទី១៧ ខែវិច្ឆិកានេះយ៉ាងដូច្នេះថា៖

«ដោយសារអបអរភ្លេចខ្លួន បងសុំទោសដែរមិនបានចាប់ដៃប្អូន កាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ (ឆ្នាំ២០២០) រវាងក្រុមណាហ្គាវើលដ៏ និង ក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិកន្លងមកថ្មីៗនេះ។ អ៊ីចឹង ពុកម៉ែបងប្អូនណាដែរបានស្គាល់ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត»។

​ក្រោយ​បាន​រក​ឃើញ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ វិសាខា​រូប​នេះ​បាន​អញ្ជើញ​មក​ផ្ទះ​និង​បាន​ជូន​ជា​ សំភារសិក្សាមួយចំនួនដែរ។ ​

​«ថ្ងៃនេះខ្ញុំបានមកជួបប្អូនប្រុសពន្លឺហើយ ដោយគ្រួសាររបស់ប្អូនបានទទួលយ៉ាងកក់ក្តៅ ហើយយើងក៏បានសួរសុខទុក្ខ និងជជែកគ្នាដោយស្និទ្ធស្នាល។ ជាមួយគ្នានេះ ខ្ញុំក៏បានជូននូវសំភារសិក្សាមួយចំនួនព្រមទាំងឯកសណ្ឋានវិសាខា កាបូបស្ពាយផង និងសៀវភៅប៊ិកខ្លះៗផងដើម្បីជាអនុស្សាវរីយ៍ចំពោះប្អូន។

អ្វីដែលខ្ញុំសំខាន់មួយទៀតនោះគឺអ្នកមីងជាម្តាយរបស់ពន្លឺនិងក្រុមគ្រួសាររបស់គាត់មានភាពរាក់ទាក់ដោយទឹកចិត្តស្រលាញ់រាប់អានបំផុត និងបានវេចខ្ចប់ភេសជ្ជៈ បន្លែ ផ្លែឈើជាច្រើនមុខដែលអ្នកមីងធ្វើ និងដាំដុះដោយផ្ទាល់ដៃសម្រាប់គ្រួសារខ្ញុំថែមទៀត។ ខ្ញុំ សូមជូនពរអ្នកមីង និងក្រុមគ្រួសារប្រកបដោយសុខភាពល្អ រកទទួលមានបាន និងមានសុភមង្គលជានិច្ច​»។

រូបថត៖ ទំព័រហ្វេសប៊ុក​ កែវ សុខផេង
អត្ថបទថ្មី
;