ខួប​កំណើត​អាយុ ៣៩​ឆ្នាំ Song Hye Kyo ទៅ​មើល​ផ្កា​ជាមួយ​បុរស​អាថ៍កំបាំង

  • 2020-11-23 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទស្សនិកជន​ជា​ច្រើន​សង្ស័យ​ថា កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo កំពុង​មាន​មនោសញ្ចេតនា​ថ្មី ខណៈ​នាង​ត្រូវ​ប្រទះ​ឃើញ​ជាមួយ​បុរស​ម្នាក់​នៅថ្ងៃ​កំណើត។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ គឺ​ជា​ថ្ងៃ​ខួប​លើក​ទី ៣៩ ​របស់​តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Song Hye Kyo។ នៅ​លើ​បណ្ដាញ​សង្គម តួ​រឿង បំណុល​ផ្ទះជំពាក់​ស្នេហ៍ ទទួល​បាន​ពាក្យ​ជូន​ពរ​អាយុ​ថ្មី​ជា​ច្រើន​ មិន​ថា​ពី​មិត្តរួម​អាជីព និង​ពីទស្សនិកជន។ យ៉ាងណាក្ដី មានអ្នក​ជូន​ពរ​ម្នាក់​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ពិសេស។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​តារា​កើត​ឆ្នាំ ១៩៨១​ផ្ទាល់​ក៏​ចែក​រំលែក​ពាក្យ​ជូន​ពរ​របស់​បុរស​រូប​នេះ​ដែរ។ មនុស្ស​ជា​ច្រើន​ មិន​ដឹង​ថា​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​របស់រាជិនី​សម្រស់​ខាង​លើ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​ថែម​ទាំង​ដឹង​ទៀត​ថា មុន​ថ្ងៃ​ខួប​មួយ​ថ្ងៃ​ Song Hye Kyo និង​មិត្តភ័ក្ដិ​បាន​ទៅ​មើល​ផ្កា​ជាមួយ​គ្នា ដោយ​បុរស​អាថ៍កំបាំង​ខាង​លើ ក៏​មាន​វត្តមាន​ក្នុង​ការ​ដើរ​លេង​នេះ​ដែរ។

ក្រោយ​ពេល​ស៊ើបការ ទើ​ប​បណ្ដាញ​ព័ត៌មាន​ដឹង​ថា ប្រុស​ស្អាត​ខាង​លើ គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​មិត្ត​ជិតស្និទ្ធិ​របស់ Song Hye Kyo ម្នាក់។ ទោះ​បី​ជា​មិន​ទាន់​ដឹង​ថា​មនោសញ្ចេតនារបស់​អ្នកទាំង​២​បាន​ឈាន​ដល់​កម្រិត​ណា​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​ជូន​ពរ​ឲ្យ Song Hye Kyo ជួប​ស្នេហ៍​ថ្មី​ឆាប់​ៗ​ក្រោយ​បែក​បាក់​មង្គលការ​ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស Song Joong Ki៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;