ម៉ូតូអូតូថ្មីកម្លាំង ១៥០សេសេ រាងស្រដៀង PCX កាត់ ADV តែថោកជាង១ខ្ទាស់

  • 2020-11-24 03:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនម៉ូតូថៃ GPX Racing ទើបតែបានប្រកាសចេញម៉ូតូអូតូ ម៉ូដែល Drone 150 ដែលជាការសហការណ៍ផលិតជាមួយក្រុមហ៊ុនតៃវាន់ SYM Motors។

ម៉ូតូដែលមានការឌីហ្សាញស្រដៀង ម៉ូតូ Honda PCX និង ADV នេះ មានបំពាក់ចង្កៀងមុខ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃរាងអក្សរ Y ដែលមើលទៅពិតជាទាក់ទាញមែនទែន។

ម៉ូតូ GPX Racing Drone 150 នេះមានបំពាក់យ៉ាន់កង់ទំហំ ១៤អ៊ីញ ហើយប្រើហ្វ្រាំងឌីសទាំងមុខ និងក្រោយ។ អ្វីដែលពិសេសគឺវាបំពាក់កុងទ័រឌីជីថលពណ៌ ហើយថែមទាំងមានប្រព័ន្ធ Smart Key ទៀតផង។

កែបរបស់វាឌីហ្សាញបែប ២ ជាន់ ហើយមានរំលេចនូវពណ៌ក្រហមនៅចំកណ្តាល ខណៈឃ្លុបក្រោមកែបនោះអាចផ្ទុកអីវាន់បាន ១៨លីត្រ និងមានចំណុះធុងសាំង ៧,៥លីត្រ។

GPX Racing Drone 150 នេះនឹងមានជម្រើស ៦ ពណ៌សម្រាប់ទីផ្សារប្រទេសថៃ ហើយមានតម្លៃចាប់ពី ២ ១៥០ដុល្លារ។ បើប្រៀបធៀបនឹងម៉ូតូ Honda ADV 150 គឺ ៣ ៤៣០ដុល្លារ ខណៈ Honda PCX 150 គឺ ៣ ០២០ដុល្លារ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;