Lewandowski ​កាន់​ពាន Ballon d'Or ដូច​ប្រាថ្នា​ហើយ​ ​មុខ​ញញឹម​រហូត​ (វីដេអូ)

  • 2020-11-24 04:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Robert Lewandowski ​ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ខ្លាំង Bayern Munich ​ទើប​នឹង​ទទួល​បាន​ពាន​រង្វាន់ Ballon d'Or (សិប្បនិម្មិត)​ ពី​អ្នក​គាំទ្រ​បូ៉ឡូញ​ ​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​ជម្រើសជាតិ​ទាំង​ទឹក​មុខ​ញញឹម​ញញែម ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។

​ការដែលអ្នកគាំទ្រធ្វើដូចនេះ ដើម្បីជាការលើកទឹកចិត្តដល់រូបគេដែល​អ្នក​ទាំងអស់គ្នា​បាន​ដឹង​ហើយ​ថា ​រដូវកាល ២០១៩-២០២០ ​Robert ​អាច​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើន(លេង​សរុប ៤៧ ប្រកួត​ស៊ុត​បញ្ចូលទី​បាន ៥៥គ្រាប់) ​ជា​រដូវកាល​ល្អ​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​របស់​គេ ដែល​ជួយ​ក្រុម​ខ្លាំង​អាឡឺម៉ង់​ឈ្នះ​ពាន ៥ ​ក្នុង​មួយ​រដូវកាល។

​យ៉ាងណាមិញ ​Ballon d'Or ជា​ពាន​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយ​ទៀត​ក្នុង​ពិភព​បាល់ទាត់​ដែល​គ្រប់​កីឡាករ​ប្រាថ្នា​ចង់​បាន ដែល​ស្ថាប័ន​រៀបចំ​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​បារាំង ​ប្រកាស​រំសាយ​ការប្រគល់​ពាន Ballon d'Or ឆ្នាំ ២០២០ ដោយ​សារ​ការ​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ តាំង​ពី​ខែ​មិនា​ មក​ម្ល៉េះ៕

;