បាញ់បង្ហោះ​ទៅហើយ បើបាន​សម្រេច​នោះ​ ចិននឹងក្លាយ​ជាប្រទេសទីបី

  • 2020-11-24 08:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៤ខែវិច្ឆិកានេះ ចិន​បាន​បាញ់បង្ហោះ​យានអវកាស​ទៅភពព្រះចន្ទ ដើម្បី​ប្រមូល​យកថ្ម និង​គំរូ​នានា​ពីផ្ទៃដីភពនេះ មកផែនដី។ បើបាន​សម្រេច នោះចិន នឹងក្លាយជាប្រទេសទីបី បន្ទាប់ពីអាមេរិក និងអតីតសហភាពសូវៀត ដែល​យកថ្មព្រះចន្ទ មកកាន់ផែនដី។

យានអវកាស​នេះ​មានឈ្មោះ Chang’e 5 ត្រូវបាន​បាញ់បង្ហោះ​តាមរយៈគ្រាប់រ៉ុកកែត Long March-5Y ចេញ​ពី​ទីតាំង Wenchang ក្នុង​ខេត្តហៃណាន់។

ចិននឹង​ដាក់យានអវកាសនេះ​ឱ្យចុះចត​លើផ្ទៃដីភពព្រះចន្ទ​ត្រង់​ចំណុចមួយហៅថា Oceanus Procellarum ដោយប្រមូលវត្ថុធាតុ​ភពព្រះចន្ទតាមរយៈការខួងដីជម្រៅ ៧ហ្វីត ពោលគឺ​នឹង​យកថ្ម និងស្រទាប់ដី ប្រហែល ២គីឡូក្រាម មកកាន់ផែនដី។

គំរូ​ដែលយកពីភពព្រះចន្ទនេះ នឹង​ជួយឱ្យអ្នកវិទ្យាសាស្រ្ត​យល់ដឹង​កាន់តែស៊ីជម្រៅអំពី​ប្រភពកកើតដំបូងនៃភពព្រះចន្ទ និង​ប្រព័ន្ធព្រះអាទិត្យ៕

ប្រភព៖ Independent

អត្ថបទថ្មី
;