ប្រយ័ត្នកើតជំងឺដ៏ស្រួចស្រាវនេះ បើអ្នកនោមញឹក នោមក្រហាយ និងឈឺចង្កេះ

  • 2020-11-24 08:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើអ្នកមានរោគសញ្ញាដូចជា នោមទាស់, នោមញឹក, នោម​ក្រហាយ, ក្តៅខ្លួន​ខ្លាំង, រងាញាក់, ជាញឹកញាប់​មានរណ្តំ​ថ្គាម និងឈឺចង្កេះ (ភាគច្រើន​ឈឺតែម្ខាង) នោះលោកអ្នក​អាចនឹង​កើតជំងឺ​រលាកតម្រង​នោម​ស្រួចស្រាវ។

ជំងឺនេះ ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុងមួយជីវិតនៃការរស់នៅ ៣០%នៃស្ត្រីអាចប្រឈមមុខនឹងជំងឺនេះ។

​អ្នក​ដែលប្រឈមនឹងកើតជំងឺនេះរួមមាន៖ អ្នកដែល​មាន​គ្រួស​តម្រងនោម, អ្នកជំងឺ​ទឹកនោមផ្អែម, ស្រ្តីមានផ្ទៃពោះ, ចាស់ជរា (អាយុលើសពី ៧០ឆ្នាំ), អ្នកប្តូរតម្រងនោម។

បើអ្នកជំងឺមានបញ្ហាជំងឺរលាកតម្រងនោមស្រួចស្រាវ គាត់ចាំបាច់ត្រូវតែសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីងាយស្រួលដល់ការព្យាបាល និងតាមដានស្ថានភាពជំងឺ។

ការព្យាបាលដោយប្រើថ្នាំផ្សះ ភាគច្រើនត្រូវពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល អាចប្រែប្រួលពី ២ ទៅ ៤សប្តាហ៍ ឬអាចលើសពីនេះ៕

ប្រភព៖ ហ្វេសប៊ុកមន្ទីរពេទ្យ​កាល់ម៉ែត្រ

អត្ថបទថ្មី
;