ដឹង​ប្រភេទ​អាវុធ​ដែលបាញ់​សម្លាប់​មេ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ហើយ!

  • 2020-11-30 09:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់កាលពីថ្ងៃសុក្រ​កន្លង​ទៅ ដោយ​កាំភ្លើង​យន្ត​បញ្ជាពីចម្ងាយ ដែល​បាញ់ចេញ​ពីរថយន្ត​មួយគ្រឿងផ្សេងទៀត។

យោងតាម​របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Fars News កាលពីថ្ងៃ​អាទិត្យ បាន​ឱ្យ​ដឹងថា ប្រធាន​នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Mohsen Fakhrizadeh បាន​ធ្វើដំណើរ​ជាមួយ​នឹងប្រពន្ធរបស់លោក ដោយជិះរថយន្ត​មាន​ដំបូលការពារគ្រាប់ អមដោយ​រថយន្តការពារសន្តិសុខ​ចំនួន៣គ្រឿងទៀត។

របាយការណ៍បន្ត​ថា ក្នុងពេលធ្វើដំណើរ​ លោកMohsen Fakhrizadeh ស្រាប់តែលឺសំឡេង​ដូចបាញ់កាំភ្លើង​ចំ​រថយន្តមួយ ពេល​នោះ​លោកបាន​ចាកចេញពីរថយន្តលោក​ដើម្បីមើលថាមានរឿងអ្វីកើតឡើង។ ពេលនោះហើយ ដែល​លោកត្រូវ​បាន​បាញ់សម្លាប់​ដោយ​កាំភ្លើងយន្ត​ បាញ់ចេញពី​រថយន្ត Nissan មួយគ្រឿង នៅចម្ងាយប្រហែល​ ១៥០ម៉ែត្រពីរថយន្តរបស់​លោក។

លោក Mohsen Fakhrizadeh ត្រូវបាន​បាញ់ ៣ដង ហើយ​អង្គរក្ស​របស់លោក​ក៏រងការបាញ់​នេះផងដែរ។ បន្ទាប់មក រថយន្ត Nissan នោះ ក៏ត្រូវបានបំផ្ទុះ​តែម្តង។

ក្រោយហេតុការណ៍​នេះកើតឡើង មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ប្តេជ្ញាថា​នឹង​សងសឹកលើ​អ្នកដែល​សម្លាប់​​កំពូលអ្នកវិទ្យាសាស្រ្ត​នុយក្លេអ៊ែររបស់ខ្លួននេះ៕

ប្រភព៖ CNN

អត្ថបទថ្មី
;