ស័ក្តិសមណាស់! Robert Lewandowski វ៉ាដាច់បេក្ខជន៥០ នាក់ឈ្នះពានរង្វាន់១ពីស្ថាប័នកីឡាប៉ូឡូញ
- 2020-12-01 02:54:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស័ក្តិសមណាស់! Robert Lewandowski វ៉ាដាច់បេក្ខជន៥០ នាក់ឈ្នះពានរង្វាន់១ពីស្ថាប័នកីឡាប៉ូឡូញ
ចន្លោះមិនឃើញ
ថ្មីៗនេះ ស្ថាប័នព័ត៌មានទស្សនាវដី្តល្បី Forbes និងស្ថាប័នស្រាវជ្រាវ Pentagon Research បានរៀបចំនូវកម្មវិធីប្រគល់ពានរង្វាន់កិត្តិយសមួយដែលមានឈ្មោះថា "50 Most Influential People in Polish Sport” ដើម្បីបោះឆ្នោតស្វែងរកអត្តពលិកឆ្នើមបំផុតប្រចាំប្រទេសប៉ូឡូញ។
ក្នុងនោះមានបេក្ខភាពលេចធ្លោ ១០ រូបដែលស្ថាប័នទាំងពីរជ្រើសរើសបាន ប៉ុន្តែបេក្ខជនដែលមានសំឡេងឆ្នោតច្រើនជាងគេបានទៅលើ Robert Lewandowski ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Bayern Munich ។
Robert Lewandowski ពិតជាបានសាងស្នាដៃក្នុងឆ្នាំ ២០២០ គួរឲ្យកត់សម្គាល់ សាកសមនឹងទទួលបានពានរង្វាន់នេះណាស់ ដោយសាររកគ្រាប់បាល់បានស្ទើរតែរៀងរាល់ប្រកួត ពោលគឺបង្ហាញខ្លួនតែ ៤៧ ស៊ុតបាន ៥៥ គ្រាប់នៅគ្រប់កម្មវិធីរបស់ក្លឹប និងបានជួយក្រុម Bayern Munich ឈ្នះពាន ៥ គ្រឿងក្នុងមួយរដូវកាល។ ប្រភព៖ pentagonresearch