អ៊ុក សិទ្ធិជាតិ៖ តេក្វាន់ដូ ITF ខ្លាំងមិនមែនជារឿងចៃដន្យ
- 2020-12-01 10:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុក សិទ្ធិជាតិ៖ តេក្វាន់ដូ ITF ខ្លាំងមិនមែនជារឿងចៃដន្យ
ចន្លោះមិនឃើញ
ឯកឧត្ដម អ៊ុក សិទ្ធិជាតិ ថាភាពខ្លាំងក្លា និងជ័យជម្នះបន្តបន្ទាប់របស់ក្រុមតេក្វាន់ដូ ITF គឺមិនមែនជាការចៃដន្យទេ ពោលសុទ្ធតែមានការហ្វឹកហាត់ និងគ្រប់គ្រងបានល្អទើបលទ្ធផលបែបនេះ។
តាមការទស្សនាការប្រកួត ការសម្ដែង និងលទ្ធផលកន្លងទៅនេះ សហព័ន្ធតេក្វាន់ដូ ITF គឺពិតជាធ្វើបានល្អមែន ហើយទាំងនេះគឺជាការខិតខំពីថ្នាក់ដឹកនាំ គ្រូបង្វឹក រួមហ្នឹងកីឡាករផ្ទាល់ថែមទៀត។ ដូច្នេះហើយសូមបន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីឲ្យរឹតតែខ្លាំង និងទទួលជោគជ័យបន្ថែមនៅពេលខាងមុខ។
រំលឹកដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF ត្រូវបានគេមើលឃើញថាជាសហព័ន្ធដែលមានវិន័យ និងជោគជ័យខ្លាំងលើឆាកអន្តរជាតិ។ សហព័ន្ធកីឡាមួយនេះទើបហ្នឹងបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនកាលពីថ្ងៃទី២៩ វិច្ឆិកា ២០២០៕