នេះរបស់យើង! ឈុតតំណាងជាតិបុរសចំនួន ៦ ទាំងអត្ថន័យស៊ីជម្រៅ ទាំងស្អាតទាក់ភ្នែក
- 2020-12-02 02:37:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះរបស់យើង! ឈុតតំណាងជាតិបុរសចំនួន ៦ ទាំងអត្ថន័យស៊ីជម្រៅ ទាំងស្អាតទាក់ភ្នែក
ចន្លោះមិនឃើញ
នៅក្នុងការប្រកួតសមត្ថភាព និងសម្រស់នីមួយៗ មិនថាកម្មវិធីសម្រាប់ស្ត្រី ឬបុរស បេក្ខជនម្នាក់ៗ តែងតម្រូវឲ្យបង្ហាញឈុតតំណាងជាតិ។ យ៉ាងណាភាគច្រើន រមែងលើកយកមកនិយាយឈុតតំណាងជាតិសម្រាប់នារី តែនៅពេលនេះ ក្រឡេកមើលឈុតតំណាងជាតិបុរសចំនួន ៦ ដែលទាំងស្អាត និងមានខ្លឹមសារស៊ីជម្រៅ។
ឈុតទាំង៦នោះ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីប្រកួតសមត្ថភាព និងសម្រស់បុរសមួយថ្មីកាលពីពេលថ្មីៗនេះ ដែលបានស្លៀកបង្ហាញដោយបេក្ខជនចំនួន៦រូបដែរ។ ឈុតនីមួយៗ មានឈ្មោះ និងមានសាច់រឿងជាប់ទាក់ទងស៊ីជម្រៅ ព្រមទាំងរចនាឡើងដោយអ្នករចនាក្នុងស្រុកពោរពេញដោយសមត្ថភាព។
លោក មែ វិចិត្របុត្រ អ្នកដឹកនាំរៀបចំកម្មវិធី Mister Cambodia 2020 បានសាទរ និងកោតសរសើរចំពោះបុព្វហេតុអ្នកពាក់ព័ន្ធទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលគួរឲ្យមោទនៈ។ "ខ្ញុំបាទសូមថ្លែងអំណរគុណប្អូនៗទាំង៦រូប ដែលបានខ្នះខ្នែង ខ្មីឃ្មាត សង្វាតព្យាយាម ក្នុងការប្រតិដ្ឋ រចនាច្នៃដំឡើងឈុតតំណាងជាតិដ៏ស្រស់ស្អាតទាំងនេះឡើង។ សូមឱ្យការចំណាយនូវកម្លាំងកាយ កម្លាំងប្រាជ្ញា ធនធានរបស់ប្អូនៗដើម្បីបុព្វហេតុវប្បធម៌ខ្មែរ ប្រែក្លាយជាកម្លាំងចលករ ដាស់សតិយុវជន យុវតីខ្មែរ ចូលរួមលើកតម្កើង អភិរក្សកេរដំណែលដ៏រុងរឿងនេះ"។
តោះ...ទស្សនា និងស្វែងយល់ទាំងអស់គ្នា!