Lexus UX ប្រើ Hybrid ២០២១ ថ្មី ជិះ១០០គ.មស៊ី៥លីត្រ តម្លៃតែជាង ៤ម៉ឺនដុល្លារ
- 2020-12-03 06:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus UX ប្រើ Hybrid ២០២១ ថ្មី ជិះ១០០គ.មស៊ី៥លីត្រ តម្លៃតែជាង ៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត UX 250h ស៊េរីឆ្នាំ២០២១ ដែលដំណើរការដោយម៉ាស៊ីន Hybrid ជាផ្លូវការ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយហៅវាថា UX 250h Premium Sport Edition។
ផ្អែកតាមម៉ូដែល UX Premium Pack រថយន្តនេះមានបំពាក់ប៉ាណាមុខពណ៌ខ្មៅ, គម្របកញ្ចក់ចំហៀងពណ៌ខ្មៅ, រឺហ្គែរលើដំបូលពណ៌ខ្មៅ, ចង្កៀងមុខបែប Smoke និង យ៉ាន់ Alloy ទំហំ ១៨អ៊ីញ ជាដើម។
ចំណែកឯកាប៊ីនខាងក្នុងវាមានបំពាក់ពូកស្បែក Tahara ពណ៌ខ្មៅ ព្រមទាំងអេក្រង់កម្សាន្ត ៧អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កាមេរ៉ាមើលក្រោយ, ប្រព័ន្ធ Intelligent Clearance Sonar និង មុខងារកម្តៅកៅអី ផងដែរ។
បើនិយាយពីសុវត្ថិភាពវិញ វាបំពាក់ប្រព័ន្ធ Lexus Safety System+ មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Pre-Collision System with Daytime and Nighttime Pedestrian and Daytime Cyclist Detection, Lane Trace Assist, Road Sign Assist, Dynamic Radar Cruise Control និង ភ្លើងហ្វាអូតូ ទៀតផង។
រថយន្ត Lexus UX 250h Premium Sport Edition ឆ្នាំ២០២១ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី១ សម្រាប់ប្រភេទប៉ុងមួយ 2WD និង ម៉ូទ័រអគ្គិសនី២ សម្រាប់ប្រភេទប៉ុងពីរ 4WD មានកម្លាំងសរុប ១៨១សេះ។ ចំពោះតម្លៃរបស់វាគឺចាប់ពី ៤៤ ៣៤០ដុល្លារ៕