​លទ្ធផល​៤​ក្រុម​​ចេញ​ហើយ​! ​ក្រុម​លេខ១ ពិភពលោក​ប៉ះ​ក្រុម​លេខ ២ ពាន​រង្វាន់​ Nations League

  • 2020-12-04 03:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ម្សិល​មិញ​ UEFA បាន​ចាប់​ឆ្នោត​រក​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Nations League ។ ​ក្នុង​នោះ​លទ្ធផល​ចេញ​មក​គឺ អ៊ីតាលី ​ត្រូវ​ជួប ​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​ ៦ ខែ​ធ្នូ​ឆ្នាំ ២០២០ រី​ឯ ​បែលហ្សិក ជា​ក្រុម​លេខ ១ពិភពលោក ​ត្រូវ​ប៉ះ​បារាំង ជា​ក្រុម​លេខ ២ ពិភពលោក ថ្ងៃ​ទី ៧ ​ខែ​ធ្នូ​ឆ្នាំ ២០២០។

វគ្គ​​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Nations League
លក្ខខណ្ឌ​ប្រកួត​ពាន​នេះ​គឺ ​រំលង​ ៣​ថ្ងៃ​ក្រោយ​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ​ឆ្នាំ ២០២០ ​​ក្រុម​ចាញ់​ប៉ះ​ក្រុម​ចាញ់ ​ត្រូវ​ប្រកួត​យក​លេខ ៣ ឯ​ក្រុម​ឈ្នះ​ប៉ះ​ក្រុម​ឈ្នះ​ប្រកួត​គ្នា​រក​ជើងឯក​ដើម្បី​គ្រង​ពាន​រង្វាន់ UEFA Nations League រដូវកាល​ទី ២ នៅ​ថ្ងៃ​ដដែល​នោះ​។

ជម្រាប​ជូន​ផង​ដែរ​ថា ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​បង្អស់នៅ​ឆ្នាំ ២០១៩ ដែល​​កាល​នោះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ ព័រទុយហ្គាល់ បាន​​ក្លាយ​ជា​ជើង​ឯក​ ​ក្រោយ​យក​ឈ្នះ​ហូឡង់​៕ ប្រភព៖ UEFA

ទស្សនា​វីដេអូ(ចុច​លើ​ពាក្យ Watch on YouTube)៖

ព័រទុយហ្គាល់ ជា​ជើង​ឯក​ឆ្នាំ ២០១៩

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;