ឈុត​ប៊ីគីនី​ប៉ុន្មាន​ប៉ុស្តិ៍ បង្ហាញ​រាង​ដ៏​សម​សួន ស្រី​ស្អាត ឈុន រក្សា!

  • 2020-12-07 02:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា ឈុន រក្សា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​នារី​ម្នាក់​ដែល​អំណោយ​ផល​ទាំង​ព្រម ពោល​គឺ​ទាំងរូប​ស្អាត ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ហើយ​ជា​លទ្ធផល​នាង​បាន​ជាប់​ជយលាភី​លេខ​២ (First Runner Up) ក្នុង​កម្មវិធី Miss Universe Cambodia 2020។

ក្រៅ​ពី​ចំណេះ​ដឹង ដែល​លាក់​នៅ​​ក្នុង​សំបក​ខ្លួន រក្សា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ធម្មតា​លើ​រូបរាង​កាយ​ដ៏​សមសួន​របស់​នាង។ បេក្ខនារី​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មាន វ័យ ២១​ឆ្នាំ កម្ពស់​ដល់​ទៅ ១,៧០ម៉ែត្រ និង​ទម្ងន់ ៤៨គីឡូក្រាម ខណៈ​ទម្រង់​ក៏​ស្រស់​ស្អាត​ទាក់​ទាញ​ថែម​ទៀត។ គុណសម្បត្តិ​ពី​ធម្មជាតិ​ប៉ុណ្ណេះ នាំ​ឲ្យ រក្សា លេច​ធ្លោ​ខ្លាំង​នៅ​លើ​ឆាក ពិសេស​គឺ​នៅ​វគ្គ​ដែល​បេក្ខនារី​ទាំង​អស់ តម្រូវ​ឲ្យ​ស្លៀក​ឈុត​ប៊ីគីនី។

វគ្គ​នោះ គេ​រឹត​ឃើញ និស្សិត​កំពុង​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ផ្នែក​ទាហាន​ស្រស់​​ស្អាត​ខ្លាំង ហើយ​ទិដ្ឋភាព​នៃ​វគ្គ​នោះ របស់ រក្សា ត្រូវ​បាន​អធិប្បាយ​ដោយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល សាមី​ខ្លួន​បាន​បញ្ចេញ​ជូន​ប្រិយមិត្ត​របស់​ខ្លួន​បាន​ទស្សនា​លើ​បណ្ដាញ​សង្គម​របស់​នាង។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

រូបភាព៖ ហ្វេសប៊ុក រក្សា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;