កូរ៉េ ផ្ដល់រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿងក្នុងដំណាក់កាលដំបូងដល់ខេត្តព្រះសីហនុ
- 2020-12-08 03:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េ ផ្ដល់រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿងក្នុងដំណាក់កាលដំបូងដល់ខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ទីក្រុងឆាងវ៉ុនដែលស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ គឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា បានផ្ដល់នៅរថយន្តពន្លត់អគ្គីភ័យចំនួន 3 គ្រឿងក្នុងដំណាក់កាលដំបូងនេះជូនសាលាខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្តព្រះសីហនុ។ ការផ្ដល់ជូននេះធ្វើឡើងតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ កាលពីថ្ងៃទី ៧ ធ្នូ ២០២០។
សាលាក្រុងឆាងវ៉ុនបានឯកភាពក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យម ដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យនិងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ឲ្យពួកគាត់មករៀនសូត្រផង និងអនុវត្តជាក់ស្ដែងផងនៅកូរ៉េ។
ស្ថានទូតកម្ពុជា ក៏បានវាយតម្លៃខ្ពស់នូកិច្ចសហប្រតិបត្តិការក្នុងកម្រិតថ្នាក់មូលដ្ឋាននេះ ដែលសបញ្ជាក់បង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប្រទេសយើងទាំងពីរ ហើយស្ថានទូតនឹងបន្តជម្រុញលើកកំពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានបែបនេះជាមួយខេត្តក្រុងកូរ៉េបន្តទៅមុខទៀត។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេលប្រមាណ 2 ខែចុងក្រោយនេះ សាលាក្រុងសេ ចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់ 2 គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុនបានផ្ដល់ជូនរថយន្តដឹកសំរាម 1 គ្រឿង និងម៉ាសចំនួន 3 ម៉ឺន ជូនសាលាខេត្តសៀមរាប តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ៕
ប្រភព៖ ហ្វេសបុក លោក ឡុង ឌីម៉ង់