[វីដេអូ] Karim Benzema ​ជា​វីរបុរស​សង្គ្រោះ​ Real Madrid ​បាន​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ UCL

  • 2020-12-10 01:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ ​Karim Benzema ​អាច​ស៊ុត​បាន២គ្រាប់​តាំង​ពីនាទី​ ៩​និង​៣២ ​ក្នុង​ចំណោម​គ្រាប់​របស់ Real Madrid ឈ្នះ​ ២-០ ​លើ​ក្រុម ​Borussia Moenchengladbach នៅ​ទឹកដី​អេស្ប៉ាញ​យប់​មិញ​នេះ។

​លទ្ធផល​ចប់​ការ​ប្រកួត​ ​​ពូល H ​ក្រុម Real Madrid ​ឡើង​មក​ឈរ​លេខ ១ ​មាន១០ពិន្ទុ​ ​ចំណែក​ឯ​ក្រុម​លេខ២​មាន Moenchengladbach ​មាន ៨ពិន្ទុ​​គ្រប់​គ្រាន់​នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ពាន UEFA Champions League រដូវកាល ២០២០-២០២១ ​ចំណែក​ Shakhtar Donetsk ​ដែល​ស្មើ០-០ ​ជាមួយ Inter ​នោះ​បាន​ធ្លាក់​ទៅ​លេង​វគ្គ ៣២ ​ក្រុម​ Europa League ។ ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;