ចេញហើយលទ្ធផលធ្វើតេស្តកូវីដលើកទីពីររបស់សម្ដេចក្រឡាហោម និងក្រុមគ្រួសារ ជាមួយកងការពារ

  • 2020-12-10 03:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី​១០ ខែធ្នូ នេះ ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​ជម្រាបជូន សាធារណជន មេត្តា​ជ្រាប​ជាថ្មី​ថា តាម​ការបញ្ជាក់​របស់ ក្រសួងសុខាភិបាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំង​មន្ត្រី សំខាន់ៗ​ទាំងអស់ ដែល​បានធ្វើ​តេស្ត ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​អវិជ្ជមាន​ទាំងអស់​។​

​នៅពេលនេះ សម្ដេច​ក្រឡាហោម នៅតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ជា​បន្តទៀត ហើយ​សម្ដេច​ក្រឡាហោម ក៏​សូម​អំពាវនាវ​ដល់ បងប្អូន​ជនរួមជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ សូម​បន្ត​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួង​សុខា​ភិ បាល​ឱ្យបាន​ខ្ជាប់ខ្ជួន​៕

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី
;