ប្រើទូរសព្ទកាត់លុយអត់ដឹងមូលហេតុ ពេលនេះក្រសួងប្រាប់លេខកូដសម្រាប់ចុចផ្ដាច់ហើយ
- 2020-12-11 06:25:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើទូរសព្ទកាត់លុយអត់ដឹងមូលហេតុ ពេលនេះក្រសួងប្រាប់លេខកូដសម្រាប់ចុចផ្ដាច់ហើយ
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ គ្រប់ប្រព័ន្ធទាំងអស់ សម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការកាត់សេវាកម្ផ្រេងៗដោយមិនបានដឹង។
ការប្រើប្រាស់លេខកូដ លើទូរសព្ទចល័តនេះ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្ដាច់រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ នេះតទៅ។
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖