Ronaldo ប៉េណាល់ទី​ចូល៤ គ្រាប់​២​ប្រកួត​ចុងក្រោយ​ (វីដេអូ)

  • 2020-12-14 02:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ភ្ញៀវ Juventus ​​ឈ្នះ​ម្ចាស់​ផ្ទះ​ ​Genoa ដោយ​លទ្ធផល ៣-១ ក្នុង​ជំនួប​សប្ដាហ៍​ទី ១១។ បី​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Paulo Dybala និង​ Cristiano Ronaldo ​ដោយ​បាល់​ប៉េណាល់ទី ២ គ្រាប់។ ​ក្នុង​នោះ២​ប្រកួត​ចុងក្រោយ​​គេ​​ស៊ុត​បាន​​ប៉េណាល់ទី​ចូល៤ គ្រាប់(ទាំងពាន​លីគ​និង UCL)។

Ronaldo ​បង្ហាញ​ខ្លួន​សរុប​បាន ១០០ ​ប្រកួត​ស៊ុត​ចូល ៧៩ គ្រាប់​
​បើ​គិត​កំណត់ត្រា​បុគ្គល Cristiano Ronaldo ​បង្ហាញ​ខ្លួន​សរុប​បាន ១០០ ​ប្រកួត​ស៊ុត​ចូល ៧៩ គ្រាប់​និង​បោះ​បាល់​បាន ១៩ គ្រាប់​ឲ្យ Juventus ។ បច្ចុប្បន្ន Zlatan Ibrahimovic ជា​ Top Scorer នៅ​អ៊ីតាលី​រក​បាន ១០គ្រាប់​ស្មើ​នឹង Cristiano Ronaldo តែ Zlatan បង្ហាញ​ខ្លួនបានតិចជាង​គឺ ៦ ប្រកួត​ឯ Ronaldo បង្ហាញ​ខ្លួន ៧ ប្រកួត។

​លទ្ធផល​ឈ្នះ​នេះ​បាន​ជួយ​ឲ្យ​​ Juventus ​យក​បាន​៣ពិន្ទុ​បន្ថែម​នៅ​លើ​លេខ​ ៤មាន ២៣ពិន្ទុ​​ក្រោម​ក្រុម​កំពូល​តារាង​ AC Milan ចំនួន ៤ ពិន្ទុ​ប៉ុណ្ណោះ។ ​ចំណែក​ឯ​ម្ចាស់​ផ្ទះ​ ​Genoa ខ្ទាត​នៅ​បាត​តារាង​ឯណោះ។ ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទថ្មី
;