ក្រដាស​ប្រាក់​អាហ្សង់ទីន​ ​អាច​នឹង​មាន​ដាក់​រូប Maradona ​បើ​គម្រោង​នេះ​ជោគជ័យ​

  • 2020-12-14 08:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សមាជិក​ព្រឹទ្ធសភា​អាហ្សង់​ទីន​ម្នាក់​គឺ​លោក​ស្រី​ ​Norma Durango ​មាន​បំណង​ចង់​ឲ្យ​រតនាគារ​ជាតិ​បោះពុម្ភ​ក្រដាស​ប្រាក់​អាហ្សង់ទីន​​ ​ជាមួយ​នឹង​រូប​ថត​វីរបុរស​អាហ្សង់ទីន​ដ៏​ល្បី​ល្បាញ​ក្នុង​ពិភពបាល់ទាត់​គឺ Diego Maradona ​ដែល​ទើប​នឹង​ទទួល​មរណភាព​ដោយ​ជំងឺ​គាំង​បេះ​ដូង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ឆ្នាំ ២០២០។

​លោក​ស្រី​បាន​និយាយ​ថា​៖ ​"គំនិត​នេះ​មិន​ត្រឹម​តែ​មាន​សារសំខាន់​ដល់​និមិត្តរូប​ប្រចាំ​ប្រទេស​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ដល់​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ​។ ​និយាយ​ឲ្យ​សាមញ្ញ​ ​នៅ​ពេល​អ្នក​​ទេសចរណ៍​ធ្វើ​ដំណើរ​មក​កាន់​ទីនេះ​ ពួក​គេ​នឹង​ចង​ចាំ​ដល់​វីរបុរស​បាល់​ទាត់​ ​និង​យក​​ក្រដាស​ប្រាក់​​រូប Maradona ទៅ​ជាមួយ​ពួក​គេ។”

រូបតំណាង

យ៉ាង​ណា​មិញ ​វា​នៅ​ជា​​គម្រោង​​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិចារណា​នៅ​ឡើយ​ ​​នឹង​ត្រូវ​សម្រេច​នៅ​ឆ្នាំ​ក្រោយ​ ។ ​បើសិន​អាច​ជោគជ័យ​ពិត​មែន​នោះ​ ​​រូប​មុខ Maradona និង​រូប​យក​ដៃ​វាយ​បាល់​​បញ្ចូល​ទី (Hand of God) ​អាច​នឹង​លេច​មុខ​លើ​ក្រដាស​ប្រាក់​អាហ្សង់ទីន ១០០ បេសូ​ប្រមាណ​ជា​ ១២ ដុល្លារ​អាមេរិក​។

ប្រភព៖ ESPN FC

អត្ថបទថ្មី
;