​កីឡាករ​ល្អ​បំផុត​លើ​ផែនដី​ ​Messi និង Ronaldo ​ស្ថិត​ក្នុង​ចំណោម​ជម្រើស​ ១១ នាក់​ដំបូង​​

  • 2020-12-15 03:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ថ្មីៗ​នេះ​ស្ថាប័ន​ព័ត៌មាន​កីឡា​បារាំង​​ ​ដែល​ជាស្ថាប័ន​ធំ​ជាង​គេ​លើ​ការ​រៀប​ចំ​កម្មវិធី​ពាន​រង្វាន់​​ ​Ballon d'Or សម្រេច​ជ្រើស​រើស​បាន​​កីឡាករ​ ១១ ​នាក់​ល្អ​បំផុត​គ្រប់​ពេល​វេលា​។ ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ការ​សម្រេច​ជ្រើស​រើស​នេះ​គឺ​យក​ចេញ​ពី​អ្នក​សារព័ត៌មាន​កីឡា​ជាង ១៤០ រូប​ជា​ច្រើន​ប្រទេស។ ខាង​ក្រោម​នេះ​ជា​បញ្ជីឈ្មោះ​កីឡាករ​​ Ballon d'Or Dream Team ​៖

រូបតំណាង៖ ឈុតទី១
-អ្នក​ចាំ​ទី​ល្អ​បំផុត​៖ Lev Yashin ​​អតីត​កីឡាករ​​សហភាព​សូវៀត ដែល​ឈ្នះ​កាលពីឆ្នាំ ១៩៦៣​។ ចាប់តាំងពី​បង្កើត​កាល​ពី​ឆ្នាំ ១៩៥៦​ មក​ពោល​គឺ​រយៈពេល ៦៣ឆ្នាំ​មាន​អ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ​​ធ្លាប់​ឈ្នះ​ពាន​នេះ។ ​រហូត​ដល់​ឆ្នាំ ២០១៩ ពាន Yachine Trophy ដែលមានតម្លៃស្មើនឹងពាន​ Ballon d'Or ត្រូវ​បាន​​បង្កើត​មក​សម្រាប់​ប្រគល់​ជូន​ អ្នក​ចាំ​ទី​ឆ្នើម​ ៕

-ខ្សែ​ការពារ​ល្អ​បំផុត​៖ Paolo Maldini, Franz BeckenBaur និង Cafu ។

-ខ្សែ​បម្រើ​ល្អ​បំផុត៖​ ​Pele, Xavi, Lothar Matthaus និង Diego Maradona ។

-ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត៖ Cristiano Ronaldo, Lionel Messi និង Ronaldo ប្រេស៊ីល។

តើ​អ្នក​ទាំងអស់​យល់​យ៉ាងណា​ដែរ​ ​ចំណោះ​ជម្រើស១១នាក់​ល្អ​ដាច់​គេ​ ៣ឈុត​នេះ?

ឈុតល្អបំផុត១១នាក់ដំបូង
ឈុតល្អបំផុតជម្រើសទី២
ឈុតល្អបំផុតជម្រើសទី៣

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;