ជប៉ុនផ្ដល់លុយជិត ១លានដុល្លារ សម្រាប់ពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ និងការលើកកម្ពស់ការអប់រំ
- 2020-12-15 04:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនផ្ដល់លុយជិត ១លានដុល្លារ សម្រាប់ពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ និងការលើកកម្ពស់ការអប់រំ
ចន្លោះមិនឃើញ
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៤ ខែធ្នូ ២០២០ នេះបានឯកភាពផ្តល់ថវិកាជិត ១លានដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ទឹកប្រាក់ចំនួន ៦៩៤ ៥៣៩ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ(ឆ្នាំទី២) និង ទឹកប្រាក់ចំនួន ២៧៣ ៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី២)។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។ យើងជឿជាក់ថាជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕