អ្នកចាំទីក្រុម Atalanta និយាយមួយម៉ាត់ខ្លី ក្រោយពេលចាប់បាល់ប៉េណាល់ទី Ronaldo
- 2020-12-17 02:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីក្រុម Atalanta និយាយមួយម៉ាត់ខ្លី ក្រោយពេលចាប់បាល់ប៉េណាល់ទី Ronaldo
ចន្លោះមិនឃើញ
កីឡាករ Gollini ជាអ្នកចាំទីក្រុម Atalanta បាននិយាយថា៖ "វាជារឿងដែលល្អខ្លាំងណាស់ដែលអាចចាប់បាល់ប៉េណាល់ទីពីគាត់បាន។ គាត់[ Ronaldo] ប្រាកដជាទាត់ទៅខាងនោះ ហើយក៏លោតទៅត្រូវតែម្ដង។ ខ្ញុំគិតថាជាកីឡាករល្អផុតគេគ្រប់ពេលវេលា។"
អ្នកចាំទី រូបនេះបានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយដោយជួយសង្គ្រោះក្រុម ខណៈពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo មានឱកាសស៊ុតប៉េណាល់ទីនាំមុខ គ្រាប់ទី២ឲ្យ Juventus ។ លទ្ធផលចប់ប្រកួតគឺ ១-១ ។
លទ្ធផលនេះបានធ្វើឲ្យ Atalanta ទើបរកបាន១៨ពិន្ទុឈរលេខ ៨ រីឯ Juventus ឈរលេខ ៣ មាន២៤ ពិន្ទុចាញ់ក្រុមកំពូលតារាង AC Milan ដែលមាន ២៨ ពិន្ទុ។ ប្រភព៖ Twitter
ទស្សនាវីដេអូខាងក្រោម៖