​មែនទែនទៅ អ្នករកស៊ីដែលពឹងលើប៊ូស Facebook អាចជួបបញ្ហាចាប់ពីឆ្នាំក្រោយ

  • 2020-12-17 07:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Facebook បាន​ប្រើ​ប្រាស់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​កាសែត​ល្បីៗ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​រិះគន់​លើ​គោលការណ៍​ថ្មី​របស់​ Apple ដែល​ផ្ដល់​សិទ្ធ​ឲ្យ​អ្នក​ប្រើ​ប្រាស់ iPhone និង iPad ជ្រើស​រើស​ថា​គួរ​ឲ្យ​​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ដាន​​ពួក​គេ​ឬ​អត់។

ក្នុង​ពាណិជ្ជកម្ម​លើ​កាសែត​ Facebook បាន​អះអាង​ថា​ខ្លួន​នឹង​​ត​តាំង​​ជា​មួយ Apple សម្រាប់​អាជីវកម្ម​តូចៗ​គ្រប់​កន្លែង។ ប្រសិន​បើ​គោល​ការណ៍​របស់ Apple បន្ត​តាម​ផែនការ អាជីវកម្ម​តូចៗ​​នឹង​មិន​អាច​ស្វែង​រក​អតិថិជន​​បាន​ចំ​គោលដៅ​​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ បើ​ដូច​នេះ​មែន ​​ស្ថានភាព​សេដ្ឋកិច្ច​របស់​អាជីវកម្ម​តូចៗ​នឹង​ធ្លាក់​ចុះ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ដោយ​សារ​ជំងឺ​កូវីដ​១៩។

Facebook បាន​បក​ស្រាយ​ថា​ ការ​តាម​ដាន (Tracking) គឺ​សំដៅ​លើ​ការ​​​តាម​ដាន​សកម្មភាព​ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ ​ដើម្បី​ដឹង​ពី​អ្នក​ប្រើ​ប្រាស់​ឲ្យ​ច្បាស់ ​​​ដើម្បី​អាច​ផ្សព្វផ្សាយ​នូវ​ពាណិជ្ជកម្ម​ឲ្យ​​​ត្រូវ​​នឹង​​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​មាន​ប្រសិទ្ធភាព​ខ្ពស់។

Apple ធ្លាប់​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា ថា​នឹង​​អនុវត្តន៍​គោលការណ៍​ថ្មី​ជា​មួយ​នឹង​ការ​ដាក់​ដំណើរ​ការ​ iOS 14 ជា​ផ្លូវ​ការ។ ប៉ុន្តែ​ក្នុង​ខែ​កញ្ញា Apple បាន​សម្រេច​ពន្យារ​ពេល​ទៅ​កាន់​ឆ្នាំ​ក្រោយ​វិញ ក្រោយ​មាន​ការ​រិះគន់​ពី Facebook។​​​​​

​គិត​ត្រឹម​ពេល​នេះ Apple នៅ​តែ​មាន​​​គម្រោង​ការ​ធ្វើ​តាម​ផែនការ​កំណត់​របស់​ខ្លួន​ដដែល៕​​​​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;