កម្របំផុត! Ronaldo បោះឆ្នោតគាំទ្រ Messi លើកដំបូង ជាបេក្ខភាពកីឡាករល្អរបស់ FIFA
- 2020-12-18 06:34:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្របំផុត! Ronaldo បោះឆ្នោតគាំទ្រ Messi លើកដំបូង ជាបេក្ខភាពកីឡាករល្អរបស់ FIFA
ចន្លោះមិនឃើញ
កម្មវិធីប្រគល់ពានរង្វាន់ FIFA Best Award តាមតំណែងនីមួយៗបានបញ្ចប់ទៅកាលពីយប់មិញ។ ក្នុងនោះគេបានរកឃើញ ម្ចាស់ពានកីឡាករល្អជាងគេរបស់ FIFA បានទៅលើ Robert Lewandowski ។
យោងតាមបញ្ជីឈ្មោះអ្នកបោះឆ្នោត Best FIFA Men's Player បានឲ្យដឹងថា Cristiano Ronaldo ក្នុងនាមជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺមិនដែលបោះឆ្នោតឲ្យ Messi នោះទេ។ នេះជាលើកដំបូង ដែល Cristiano Ronaldo ជ្រើសរើសយក Messi ចាប់តាំងពីគេមានសិទ្ធិបោះឆ្នោតក្នុងនាមជា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ចាប់តាំងពីឆ្នាំ ២០០៨ មក។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបោះឆ្នោតឲ្យ Lionel Messi ក្នុងចំណោមកីឡាករដែលខ្លួនពេញចិត្តចំនួន៣នាក់។ Ronaldo បោះឆ្នោតឲ្យ Lewandowski នៅបន្ទាប់ពី Messi និង Kylian Mbappe ។
-២០១៧- Modric, Ramos, Marcelo
-២០១៨- Varane, Modric, Griezmann
-២០១៩-De Ligt, De Jong, Mbappe
-២០២០-Lewandowski, Messi, Mbappe ៕