Messi ​ធ្លាប់​បោះ​ឲ្យ Ronaldo ២ឆ្នាំ​ជាប់ៗគ្នា​​​​ ​ជា​បេក្ខភាព​កីឡាករ​ល្អ​​របស់ FIFA

  • 2020-12-18 07:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមបញ្ជីឈ្មោះអ្នកបោះឆ្នោត Best FIFA Men's Player បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បានបោះឆ្នោតឲ្យ Cristiano Ronaldo ក្នុងចំណោម​កីឡាករដែលខ្លួនពេញចិត្ត​ចំនួន៣នាក់។

Messi បោះឆ្នោតឲ្យ Ronaldo នៅបន្ទាប់ពី Luka Modric និង Kylian Mbappe នៅ​ឆ្នាំ ២០១៨ ។ នេះជាលើកដំបូង ដែល Messi ជ្រើសរើសយក Ronaldo ចាប់តាំងពីគេមានសិទ្ធិបោះឆ្នោតក្នុងនាមជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ចាប់តាំងពីឆ្នាំ ២០១១ មក។

Messi ក៏​ធ្លាប់​ធ្វើ​ដដែល​ដូច​នេះ កាល​ពី​ឆ្នាំ ២០១៩ បោះ​ឆ្នោត​ឲ្យ Mane, Ronaldo និង De Jong ។ ម្ចាស់ពាន​ឆ្នាំ ២០១៨ បាន​ទៅ​លើ Luka Modric ឯ​ឆ្នាំ ២០១៩ បាន​ទៅ​លើ Lionel Messi ។ ដោយឡែក​នៅ​ឆ្នាំ ២០២០ នេះ​ Messi មិនបាន​បោះ​ឲ្យ Ronaldo ទៀតទេ។

Messi ឈ្នះពាន Best FIFA Men's Player ឆ្នាំ ២០១៩

ការជម្រើសរើសរបស់ Messi នាពេលកន្លងទៅ៖

២០១១- Xavi, Iniesta, Aguero

២០១២- Iniesta, Xavi, Aguero

២០១៣- Iniesta, Xavi, Neymar

២០១៤- Di Maria, Iniesta, Mascherano

២០១៥- Suarez, Neymar, Iniesta

២០១៦- Suarez, Neymar, Iniesta

២០១៧- Suarez, Iniesta, Neymar

២០១៨- Modric, Mbappe, Ronaldo

២០១៩- Mane, Ronaldo, De Jong

២០២០- Neymar, Mbappe, Lewandowski

ប្រភព៖ sportbible

អត្ថបទថ្មី
;