តិចទៀត! ជប៉ុន ក៏អាចផលិតយន្តហោះបំបាំងកាយដែរ
- 2020-12-18 09:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀត! ជប៉ុន ក៏អាចផលិតយន្តហោះបំបាំងកាយដែរ
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំខាងមុខនេះ ជប៉ុន នឹងមានសមត្ថភាពអាចផលិតយន្តហោះបំបាំងកាយ (Stealth Fighter) ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួនបន្ថែមទៀត ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាមេរិក Lockheed Martin។
ក្រសួងការពារជាតិជប៉ុន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយបញ្ជាក់ថា ក្រុមហ៊ុន Lockheed Martin នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Mitsubishi។ គម្រោងផលិតយន្តហោះរួមគ្នាក្រោមកិច្ចសហប្រតិបត្តិការរួមគ្នានេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយនេះហើយ។
យន្តហោះចម្បាំងប្រភេទថ្មី ដែលក្រុមហ៊ុនទាំងពីរនឹងផលិតរួមគ្នា មានឈ្មោះថា F-3 ឬ F-X ដែលគ្រោងចំណាយប្រមាណ ៤០ពាន់លានដុល្លារ ដោយវានឹងជំនួសយន្តហោះស៊េរីចាស់ F-2។ យ៉ាងណាមិញ ក្រុមហ៊ុន Lockheed Martin ចង់ឱ្យការផលិតយន្តហោះថ្មីនេះ យកគំរូតាមរូបរាងរបស់យន្តហោះបំបាំងកាយ F-35 និង F-22 ប៉ុន្តែភាគីជប៉ុនច្រានចោល ព្រោះចង់ឌីហ្សាញខ្លួនឯងជាង៕