ត្រូវម៉ាច់អ្នកជាប់បាក់ឌុប! សាលាតិចណូ ប្រឡងរើសនិស្សិត ១៥០០នាក់រៀនជំនាញវិស្វករ

  • 2020-12-22 03:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា បាន​ជូន​ដំណឹង​ស្ដី​ពី​ការ​ប្រឡង​ជ្រើស​រើស​និស្សិត​ឲ្យ​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន កម្រិតវិស្វករ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ តាម​ប្រព័ន្ធ​អនឡាញ។

សម្រាប់​​ការ​ប្រឡង​ឆ្នាំ​សិក្សា ២០២០ -២០២១ នេះ​វិទ្យាស្ថាន​បាន​ធ្វើ​ការ​ជ្រើស​រើស​ចំនួន ១៥០០នាក់ ក្នុង​នោះ​អាហារូបករណ៍ ១០០ភាគរយ (ឥតបង់ថ្លៃសិក្សា) ចំនួន ៨០នាក់ សម្រាប់​រយៈពេល ៥ឆ្នាំ អាហាររូបករណ៍ ២៥ភាគរយ​សម្រាប់​និស្សិត​នារី​គ្រប់រូប និង​អាហារូបករណ៍​ពីដៃ​គូនានា។

ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដីជូនដំណឹង​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;