Hazard ​របស់​ Celtic ​ជួយ​ក្រុម​ឈ្នះ​ពាន​ ៣ ក្នុង​មួយ​រដូវកាល​ដល់​ទៅ ៤ ឆ្នាំ​ជាប់ៗគ្នា

  • 2020-12-22 04:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Conor Hazard ជា​អ្នក​ចាំទី​ដៃ​ទី ​៣ ​របស់​ក្រុម Celtic ​បាន​បញ្ចេញ​ទេពកោសល្យ​សង្គ្រោះ​បាល់​នៅ​វគ្គ​បេ៉ណាល់ទី​កាត់​សេចក្តី​ ​ដល់​ទៅ​ ២ ដង​ទល់​នឹង​ក្រុម​ ​Hearts។ គេជា​អ្នក​រួម​ចំណែក​​ជួយ​ឲ្យ Celtic ​ឈ្នះ​ពាន ​Scottish Cup ​ឆ្នាំ ២០២០។

Celtic ​ឈ្នះ​ពាន ​Scottish Cup ​ឆ្នាំ ២០២០
​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទាំង​ពីរ​​លេង​​​បាន​ត្រឹម​ស្មើ ១-១ ​រហូត​ដល់​ចប់​តង់ ៩០ ​និង​ម៉ោង​បន្ថែម​ដល់ ១៥ នាទី​ពីរដង(១២០)។ ក្រុម​ទាំង​ពីរ​​ ​វាយ​បក​តាម​ស្មើ​ទៀត​ដល់​នាទី ១១១ ​និង​បន្ត​ដល់​ វគ្គ​បេ៉ណាល់ទី​កាត់​សេចក្តី​​ក្រុម​មក​ពី​លីគ​កំពូល​ស្តុតឡែន Celtic FC ​អាច​យក​ឈ្នះ​ដោយ​លទ្ធផល ៤-៣ ។

​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ជើងឯក​យូរ​ឆ្នាំ​ដដែល​នេះ រក្សា​បាន​កំណត់ត្រា​​ដ៏​ពិសេស​គឺ​ឈ្នះ​ពាន​ ៣ ក្នុង​មួយ​រដូវកាល​ដល់​ទៅ ៤ ឆ្នាំ​ជាប់ៗគ្នា ចាប់​តាំង​ពី​រដូវកាល ២០១៦ ដល់ ២០២០។ ក្នុង​នោះ​មាន​ពាន​លីគ, ពាន​ Cup និងពាន Super Cup ៕

Conor Hazard

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទថ្មី
;