គ្រូ Barca ​ថា​ Messi ​សប្បាយ​ចិត្ត​ណាស់​ជួយ​ក្រុម​ឈ្នះ​ហើយ​បំបែក​កំណត់ត្រា​ Pele

  • 2020-12-23 06:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ​Ronald Koeman ​ជា​គ្រូ​បង្វឹក​ក្រុម​ Barcelona ​បាន​លើក​ឡើង​ពី​ប្រធាន​ក្រុម​សញ្ជាតិ​អាហ្សង់ទីន​ ​Lionel Messi ។ ​លោក​បាន​ឃើញ​ទឹក​មុខ​ Messi ​ញញឹម​ជាប់​ហើយ​​​រូប​គេ​ហាក់​សប្បាយ​ចិត្ត​នៅ​ទីនេះ​ខ្លាំង​ណាស់។​ ក្រោយ​ចប់​ប្រកួត​ប្រធាន​ក្រុម​ដដែល​នេះ​បាន​ផុស​លើ Instagram ថា៖ "តាំង​ពី​ចេះ​លេង​បាល់​មក ខ្ញុំ​មិន​ដែល​គិត​ថាអាច​បំបែក​កំណត់ត្រា​អ្វី​ឡើយ។"

Messi និងកីឡាករវ័យ ១៧ឆ្នាំ Pedri
​ម្ចាស់​ពាន​ស្បែកជើង​មាស ៧ សម័យ​របស់ La Liga រូប​នេះ​អាច​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ ​ពេល​លេង​នៅ​ក្រៅ​ដី​ទល់​នឹង​ក្រុម Real Valladolid ​ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ​ ៣-០ ​។ ​១គ្រាប់​នោះ​បញ្ចូន​ដោយ​កីឡាករ​វ័យ​ក្មេង Pedri ​​ជួយ​ឲ្យ Messi ​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​នាម​ជា​ ​កីឡាករ​ស្មោះស្ម័គ្រ​នឹង​ក្លឹប​តែ​មួយ​ដែល​ស៊ុត​បញ្ចូល​ទី​​​បាន ៦៤៤ គ្រាប់​ច្រើន​ជាង​នរណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្រ្ត​បាល់​ទាត់​។ ​កំណត់ត្រា​ចាស់ ៦៤៣ ​របស់ Pele ​ពេល​លេង​ឲ្យ​ក្លឹប Santos ។

​លទ្ធផល​ឈ្នះ​នេះ​បាន​ធ្វើ​ឲ្យ Barcelona ​នៅ​ឈរ​លេខ ៥ ដដែល​មាន ២៤ ពិន្ទុ​នៅ​សល់ ២ប្រកួត​ក្នុង​ដៃ​។ ​រី​ឯ​ក្រុម​កំពូល​គឺ Atletico Madrid លេង​ឈ្នះ​ក្រុម​ Real Sociedad ​២-០ ​ឡើង​មក​កំពូល​តារាង​សប្ដាហ៍​ទី ​១៦។

ទស្សនា​វីដេអូ​ខាងក្រោម៖

លោក​ ​Ronald Koeman
La Liga សប្ដាហ៍ទី១៦

ប្រភព៖ LiveScience

អត្ថបទថ្មី
;