ឱកាសល្អ! ក្រសួង រើសអ្នកចង់រៀនភាសាចិនមិនអស់លុយមួយរៀល

  • 2020-12-23 06:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ចិន​កម្រិត​មូលដ្ឋាន​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​ឥត​គិត​ថ្លៃ​តាម​ប្រព័ន្ធ​អនឡាញ។

វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ចិន គឺ​ដើម្បី​ជំរុញ និង​លើក​កម្ពស់​​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​បាន​ផ្ដល់​នូវ​ជំនាញ​ភាសា​ចិន​ដល់​បុគ្គលិក​ដែល​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន ដែល​មាន​បំណង​អភិវឌ្ឍ​សមត្ថភាព។

វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ចិន​នេះ នឹង​ចាប់​ផ្ដើម​សិក្សា ចាប់​ពី​ថ្ងៃ​ទី ៤ ខែ មករា ឆ្នាំ ២០២១ ទៅ។ បុគ្គលិក​ដែល​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​តាមរយៈ​គេហទំព័រ www.tptd.org ឬតាមរយៈ​ស្គេន QR Code។

សេចក្ដីជូនដំណឹង​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;