ដឹងហើយ! ថ្ងៃដែលត្រូវបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

  • 2020-12-23 08:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបបានសម្រេចបានចំនួន៣៥% ហើយៗ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខ ដោយការសាងសង់បានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ ដែលមានរយៈពេល ៣៦ ខែ។ នេះបើ​តាម​ការ​ឲ្យ​ដឹង លោក បណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចុះត្រួតពិនិត្យការសាងសង់ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០។

ក្នុងបេសកម្មត្រួតពិនិត្យការងារ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើបទបង្ហាញ ជូនលោករដ្ឋមន្ត្រី នូវចំនុចសំខាន់ៗដូចខាងក្រោម៖

១. ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule) ២. រាយការណ៏ អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020) ៣. ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង ៤. វិធានការត្រួតពិនិត្យ និងការបង្ការជម្ងឺឆ្លង កូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុង

ចុងបញ្ចប់នៃ បេសកម្ម លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានធ្វើការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការ ដែលបានគ្រោងទុក។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុង​ការ​ទាក់ទាញភ្ញៀវទេសចរណ៏ មកទស្សនាខេត្តសៀមរាប សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព៕

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល

អត្ថបទថ្មី
;