ដឹងហើយនរណាជំនួសតំណែងតំណាងរាស្ត្រ បាន ស្រីមុំ និង សុខ សូកាន

  • 2020-12-24 08:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភាបានទទួលស្គាល់តំណាងរាស្រ្តថ្មី ២រូបជំនួសតំណាងរាស្រ្តលោកស្រី បាន ស្រីមុំ និងលោក សុខ សូកាន ដែលលាលែងទៅកាន់តួនាទីថ្មី។

លោកស្រី បាន ស្រីមុំ និងលោក សុខ សូកាន ដែលលាលែងទៅកាន់តួនាទីថ្មី
អង្គប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ ២០២០នេះបានអនុម័តទទួលស្គាល់៖

១. លោក លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ សូកាន ដែលបានសុំលាលែង និងផ្លាស់ប្តូរទៅកាន់មុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ សូកាន

២. លោក សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ ដែលបានលាលែងផ្លាស់ប្តូទៅកាន់មុខតំណែងថ្មីជាអភិបាលខេត្តប៉ែលិន។

លោក សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ

រូបថត៖ រដ្ឋសភា និងFB របស់លោកស្រី បាន ស្រីមុំ និងលោក សុខ សូកាន

អត្ថបទថ្មី
;