រកឃើញបុរសឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ទើបមកពីប្រទេសសិង្ហបុរី

  • 2020-12-27 01:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១នាក់ និងករណីជាសះស្បើយចំនួន​ ១នាក់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ខាងលើ ជាអ្នកដំណើរចូលមកកម្ពុជា ដែលមិនមានពាក់ព័ន្ធទៅនឹងករណី "ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា" ឡើយ។ បុរសជាជនជាតិឥណ្ឌូនេស៊ីនេះ មានអាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥១នាក់ ដែលនៅក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៥០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ២៧នាក់ និងនៅសណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ២៣នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;