Yamaha Exciter ស៊េរីថ្មី ប្ដូររូបរាងប្លែក តម្លៃខ្ទង់ ២ពាន់ដុល្លារនៅវៀតណាម
- 2020-12-30 02:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha Exciter ស៊េរីថ្មី ប្ដូររូបរាងប្លែក តម្លៃខ្ទង់ ២ពាន់ដុល្លារនៅវៀតណាម
ចន្លោះមិនឃើញ
កាលពីល្ងាចម្សិលមិញនេះ Yamaha Vietnam បានបង្ហាញចេញផលិតផលម៉ូតូប្រចាំឆ្នាំរបស់ខ្លួន ដែលជាម៉ូដែល Exciter ជំនាន់ថ្មី ជាការប្រកាសចេញមុនគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។
ម៉ូតូ Yamaha Exciter ជំនាន់ថ្មី មានផ្លាស់ប្ដូរទាំងការឌីហ្សាញរូបរាង និងប្រើប្រាស់ម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងមុនទៀតផង។ រូបរាងថ្មីមើលទៅកាន់តែតូចជាងមុន និងមានរូបរាងបែបស្ព័រខ្លាំងឡើងផងដែរ។
Exciter ជំនាន់ថ្មីនេះមានប្រើប្រាស់ម៉ាស៊ីនចំណុះ ១៥៥សេសេ ជាមួយបច្ចេកវិទ្យា VVA ដែលវាអាចបញ្ចេញកម្លាំងបាន ១៧,៧សេះ (ខ្លាំងលើស Exciter 150 ចំនួន ២,៦សេះ)។ វាប្រើនូវចង្កឹះលេខថ្មី៦វគ្គ និងមានប្រើអំប្រ៊ីយ៉ាពិសេសដែលធ្លាប់មានតែនៅលើម៉ូតូម៉ាស៊ីនធំប៉ុណ្ណោះ។
នៅទីផ្សារប្រទេសវៀតណាម Yamaha Exciter 155 មានលក់ដោយចែកចេញជាបីប្រភេទ ដែលមានតម្លៃចាប់ពីប្រមាណ ២០៣៥ដុល្លារ ដល់តម្លៃថ្លៃបំផុតគឺប្រមាណ ២១៩១ដុល្លារ៕